ក្រុមហ៊ុនមួយនៅចិន ជួលស្រីស្អាត មកកំដរបុគ្គលិកប្រុសៗ ដើម្បីជំរុញទឹកចិត្តធ្វើការ
ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីពួកគេបានជ្រើស យកវិធីសាស្ត្រលើកទឹកចិត្ត បុគ្គលិកប្រុសៗឲ្យខំធ្វើការ ដោយជួលស្រីស្អាតៗមកនិយាយកំដរ។
ស្រីស្អាតទាំងនោះត្រូវបានជួលមក បង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ ដល់បុគ្គលិកដែលបំរើការងារ នៅក្នុងក្រុមហ៊ុនអ៊ីនធឺណែតមួយកន្លែង នេះបើយោងតាម ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមួយនៅចិន។ តួនាទីរបស់ពួកគេគឺ ទិញអាហារពេលព្រឹកឲ្យបុគ្គលិក និយាយលេង និងលេងកីឡាវាយប៉េងប៉ុង ជាមួយបុគ្គលិក នៅក្នុងក្រុមហ៊ុនជាដើម។
ស្រីស្អាតកំពុងឈរនិយាយលេងជាមួយបុគ្គលិកប្រុសៗ
នៅក្នុងរូបភាពគេឃើញនារីក្មេងៗ កំពុងត្រូវបណ្តុះបណ្តាលពីបុគ្គលិកជំនាញ ដោយនៅក្នុងដៃមាន កាន់សៀវភៅសំរាប់ទុកកត់ត្រាការណែនាំ ខណៈរូបផ្សេងទៀតគេឃើញ ពួកនាងកំពុងនិយាយសើចលេង ជាមួយបុគ្គលិកប្រុសៗ ដោយរួមមានទាំងការច្រៀងផងដែរ។
អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស ដែលជាអ្នកជួលនារីកំដរទាំងនោះមក បានឲ្យដឹងថា បុគ្គលិកជំនាញ សរសេរកម្មវិធី (Programmer) របស់ក្រុមហ៊ុនភាគច្រើនគឺប្រុសៗ ហើយពួកគេ ខ្សោយនៅក្នុងការទំនាក់ទំនងជាមួយសង្គម។ ការជួលនារីៗ មកកំដរបែបនេះ គឺដើម្បីជួយឲ្យការងារមានប្រសិទ្ធភាព និងជួយលើកទឹកចិត្តដល់ពួកគេ៕
នារីៗកំពុងត្រូវគេបណ្តុះបណ្តាល
ពួកគេកំពុងច្រៀងលេងកំសាន្តនៅក្នុងក្រុមហ៊ុន
បុគ្គលិកប្រុស និងស្រីស្អាតកំពុងលេងវាយប៉េងប៉ុង
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!