ចោរកាច់កម៉ូតូម្នាក់ ត្រូវប្រជាពលរដ្ឋ វាយស្ទើរស្លាប់ ទើបប្រគល់អោយ សមត្ថកិច្ច

 
 

ភ្នំពេញៈ ចោរកាច់កម៉ូតូ ម្នាក់ត្រូវបានម្ចាស់ និងប្រជាពលរដ្ឋ ដេញចាប់ បានវាយស្ទើរស្លាប់ ទើបប្រគល់ឲ្យងសមត្ថកិច្ច ។ ហេតុការណ៌នេះ បានកើតឡើង នៅម៉ោង ៨:២០នាទី យប់ថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៥ នៅចំនុចផ្លូវ២៦១ស្ទួន ក្នុងសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក ។

បើតាមការប្រាប់អោយដឹងពីម្ចាស់ម៉ូតូ មានឈ្មោះ ទូច ចាន់ធា អាយុ ៣៤ឆ្នាំស្នាក់នៅ ភូមិបាវិត កណ្តាល ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងស្នាក់នៅបច្ចុប្បន្ន នៅក្នុងបន្ទាយ៩១១ (ឆត្រ័យោង)។ ប្រភពដដែលបានបន្តទៀតថា ម៉ូតូដែលចោរកាច់យក នោះ ម៉ាក Dream ផលិត ឆ្នាំ២០០៨ ពណ៌ខ្មៅ មុនកើតហេតុ គឺគាត់បានមកពីបន្ទាយនៅុំម៉ោង៥ជាង មកលេងផ្ទះបងប្អូន នៅជិតផ្សារសំណង់១២ ត្រង់ផ្លូវ៦៥៦ លុះដល់ម៉ោងកើតហេតុ គាត់បានមើល កាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យម្នាក់ បានមកអង្គុយលើម៉ូតូ ហើយបានកាច់យកម៉ូតូ ជិះចេញពីកន្លែងកាច់ បានប្រហែល៧០ម៉ែត្រ ត្រូវបានដេញទាន់ ធ្វើអោយអ្នកដែលដេញ និងប្រជាពលរដ្ឋវាយសឹងស្លាប់។

បន្ទាប់ពីវាយសន្លប់ស្តោក ហើយបានឆែកលើខ្លួន ជនសង្ស័យរកឃើញ ប្រដាប់កាច់សោរក មួយ សំរាប់ធ្វើសកម្មភាពកាច់ បន្ទាប់មកដោយសារ ជនសង្ស័យមាន សភាពធ្ងន់ធ្ងរ ពេកទើបកម្លាំងនគរបាលប៉ុស្តិ៍ បញ្ចួនជនសង្ស័យ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម