សមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ឃាំត់ខ្លួន ជនសង្ស័យ ចែកចាយ គ្រឿង ញៀន ១៣នាក់

 
 

ភ្នំពេញៈ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ច ផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍ សង្កាត់អូរអំបិល រួមនិងកម្លាំង ការិយាល័យគ្រឿងញៀន ខេ ត្តបានសហការ បង្ក្រាប មុខសញ្ញា ជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចរ៉ារថភ្លើង ភូមិសែសិន សង្កាត់អូរអំបិល ដោយក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៣ នាក់ ស្រីម្នាក់ ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានឲ្យដឹងថា ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១៣នាក់ ក្នុងនោះស្រីម្នាក់រួមទាំងបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ៧ គ្រឿង រថយន្ត១គ្រឿង និងថ្នាំ ញៀនWy ៨គ្រាប់ ។

លោកឧត្តមសេនីយ៍ស្នងការបានអោយដឹងបន្តទៀតថាជនសង្ស័យរួម និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម