ជន​សង្ស័យ​ជា​មុខ​សញ្ញា​​ចោរ​ប្លន់​ម្នាក់​​ ​ត្រូវ​​នគរ​បាល​ ប៉ុស្តិ៍​​​​ទំនប់​ទឹក​​ក្របួច​ជាប់​

 
 

​រាជ​ធានី​ភ្នំពេញ ៖ ​ជន​សង្ស័យ​ជា​មុខ​សញ្ញាចោរ​​ប្លន់ និង​ឆក់​យ៉ាង​សកម្ម​ម្នាក់ ឈ្មោះ គង់​ សេង​ហាប់ អាយុ​២០​ឆ្នាំ ​មាន​​ទី​លំនៅ​​​​​នៅ​​ ភូមិ​ត្នោតជ្រំ ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​​ជ័យ ​ត្រូវ​​បាន​នគរ​បាល​​​ ប៉ុស្តិ័​​រដ្ឋ​បាល​ទំនប់​ទឹក ​​​​ធ្វើ​ការ​​ស្រាវ​ជា្រវ​​​ និង​ចាប់​ខ្លួន​​បាន​​ ​​កាលពី​វេលាម៉ោង​ ៣និង​៣០នាទី​​​ល្ងាច​​ថ្ងៃទី​២៧ សីហា នៅ​​ចំណុច​ ផ្លូវ​លេខ​១៨៣ ​សង្កាត់​ ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។​

​មន្ត្រី​នគរ​បាល​​បាន​ឱ្យ​ដឹង​ថា ​​​ការ​ឈាន​ទៅ​ចាប់​​ខ្លួន​ជន​សង្ស័យ​​ខាង​លើនេះ​ ក្រោយពី​​ទទួល​ បាន​ពាក្យ​បណ្តឹង​ពី​នារី​រង​គ្រោះម្នាក់​ ​​ប្តឹងពី​​​ករណី​​​ចោរ​​​​ យក​កាំបិត​ចុង​ ស្រួច​​ភ្ជង់​ប្លន់​យក​ប្រាក់​ អស់​ចំនួន​ ១.៩០០​ដុល្លារ និង​​ទូរស័ព្ទ​ដៃ​២ កាលពី​​យប់​​ថ្ងៃទី​ ២៣ សីហា ​​នៅ​ផ្ទះ​អ៊ិន​ធើរ​ណេត​ ២៤​ម៉ោង​មួយ​កន្លែង ​​ស្ថិត​នៅ​ផ្លូវ​លេខ​ ២៧១ សង្កាត់​​ទំបន់​ទឹក ខណ្ឌ​ចំការ​មន ។

​ជន​សង្ស័យ​​ ត្រូវ​បាន​​នគរ​បាល​​​ប៉ុស្តិ៍​រដ្ឋ​បាល​ទំបន់​ទឹក ​កសាង​សំណុំ​​រឿង​​បញ្ជូន​ ទៅ​​​អធិការ​​ដ្ឋាន​ នគរ​បាល​ខណ្ឌ​​ចំការមន ដើម្បី​ចាត់​​ការ​​ បន្ត​តាម​​នីតិវិធី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម