បុរសម្នាក់ ចាប់គីង្គក់មក ធ្វើម្ហូបដោយពង ពុលស្លាប់នៅ ស្រុករុក្ខគិរី
ខេត្តបាត់ដំបង ៖ បុរសម្នាក់បែកពពុះមាត់ និងចេញឈាមតាមរោម ដោយសារតែពុលពងគីង្គក់ ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចជួយដឹក ទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល គាត់បានស្លាប់នៅ ពាក់កណ្ដាលផ្លូវ កាលពីព្រឹកថ្ងៃទី២៦ សីហា នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។
បុរសរងគ្រោះឈ្មោះ សង អឿន អាយុ៣៥ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ច បានឱ្យដឹងថា បុរសរងគ្រោះស្លាប់ដោយសារតែពុលពងគីង្គក់ ដែលគាត់ចាប់យកទៅធ្វើម្ហូប ក្រោយពីភ្លក្សរួចក៏បែកពពុះមាត់ និងមានឈាមចេញតាមរោម ដែលមិនអាចដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេលវេលា ។
អ្នកភូមិបាននិយាយថា គេឃើញ សង អឿន ចេញទៅរកចាប់គីង្គក់ ពេលមេឃកំពុងរលឹមតិចៗ ហើយក្រោយមកគាត់បានយកទៅធ្វើម្ហូប ឃើញគាត់ចម្អិនបណ្ដើរ ភ្លក្សបណ្ដើរ លុះបន្តិចក្រោយមក ក៏មានការភ្ញាក់ផ្អើលថា គាត់មានអាការៈមិនស្រូល ស្រាប់តែបែកពពុះមាត់ ថែមទាំងមានឈាមចេញ តាមរោមតិចៗផងនោះ អ្នកភូមិបានហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ ដឹកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលបញ្ជូនដល់ ពាក់កណ្ដាលផ្លូវគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ ។
សមត្ថកិច្ចដែលបានចុះទៅពិនិត្យ បាននិយាយថា សមាជិកក្នុងក្រុមគ្រួសារ មិនទាន់មាននរណាម្នាក់បាន ហូបសម្លគីង្គក់នេះទេ បុរសរងគ្រោះទើបតែ បានភ្លក្សម្នាក់ឯងប៉ុណ្ណោះ ក៏ពុលបែកពពុះមាត់ រហូតដល់ស្លាប់តែម្ដង ។
មន្ត្រីដដែលបញ្ជាក់ថា គេឃើញមានពងគីង្គក់ ជាច្រើននៅក្នុងសម្ល បុរសរងគ្រោះអាចពុល ដោយពងគីង្គក់នេះ បើហូបសាច់មិនអីនោះទេ តែគាត់ហូបដោយទាំងពង ទើបបណ្តាលឱ្យពុលស្លាប់បែបនេះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!