នគរបាល ខណ្ឌសែនសុខស្រាវជ្រាវ ចាប់ជនសង្ស័យ លួចស្លាកលេខ ឡានបានម្នាក់ទៀត
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យលួចស្លាក លេខឡានបានម្នាក់បន្ថែមទៀត កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៨ សីហា ២០១៥ នៅចំណុចរង្វង់មូលខាំកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រហូតឈានទៅដកហូត រថយន្តកាមរីឆ្លាម១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-0515 នៅវេលាម៉ោង៤ និង៣៥នាទីមុននេះបន្តិច ដែលជនសង្ស័យប្លុងចោល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យលួចស្លាក លេខឡានដែលត្រូវសមត្ថកិច្ច ចាប់ខ្លួនបាននេះមានឈ្មោះ កុយ ពៅ ដែលគេស្គាល់ថា ឌីជេ ក្លឹង អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សមត្ថកិច្ចបន្តទៀតថា ការឈានទៅចាប់ ជនសង្ស័យរូបនេះគឺសមត្ថកិច្ចប្រើ យុទ្ធសាស្ត្រអូសទាញ ដោយរកទិញ ស្លាកលេខរថយន្ត ពីជនសង្ស័យ និងឈានទៅឃាត់ខ្លួនតែម្តង ។
គួរបញ្ជាក់ផងដែរថា រឿង កេងលុយពីប្រពន្ធ ទិញរថយន្តអត់ពន្ធ ទីបំផុតជាប់ចោទពីបទ លួចស្លាកលេខ រហូតមកទល់ពេលនេះ សមត្ថកិច្ចស្រាវជ្រាវ និងឈានទៅចាប់ខ្លួនម្ចាស់យានដ្ឋានម្នាក់ និងជនសង្ស័យ លួចស្លាកលេខរថយន្ត៤នាក់ហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!