ដីកាកោះហៅកញ្ញា សាសា លើកទី២
ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានជឿជាក់មួយបានប្រាប់កោះសន្តិភាពថា សាលាដំបូងខេត្តបាត់ដំបងបានចេញដីកាកោះហៅកញ្ញា ឯក សុជាតា ហៅសាសា ថ្ងៃទី២៨ សីហា ជាដីកាកោះ ហៅលើកទី២ បន្ទាប់ពីកញ្ញា សាសា មិនចូលខ្លួនតាមដីកា កោះហៅលើកទី១ កាលពីសប្តាហ៍មុន ។
អ្នក ច្បាប់សាលាដំបូងប្រាប់កោះសន្តិភាពថា សម្រាប់ដីកាកោះហៅលើកទី២នេះ ប្រសិនបើសាមុីខ្លួន មិនចូលខ្លួនតាមការកំណត់ទៀតនោះ ដីកាលើកទី៣នឹង ត្រូវបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន តាមនីតិវិធី មិនអាចរំលងបានឡើយ ។
ដោយសារតែមិនអាចទាក់ទងបានតាមរយៈ ទូរស័ព្ទ ដែលកោះសន្តិភាពធ្លាប់ តែជួបសម្ភាសន៍នោះ យើងគិតថា កញ្ញា សាសា ប្រាកដជាកំពុងស្នាក់នៅ ក្នុងក្រុងបាងកកនៅឡើយទេ ។ សប្តាហ៍កន្លងទៅ ឪពុករបស់សាសា បានប្រាប់មេធាវីថា ដោយសារតែកូនស្រី គាត់យីអ៊ុនដាក់ពេក ឆ្នាំនេះមិនអាច ឱ្យស្នាក់នៅក្នុងស្រុកបានទេ ទើបឱ្យទៅស្នាក់នៅ ប្រទេសថៃមួយរយៈទៀត ទម្រាំយីអ៊ុនឡើង ។
គួរកត់សម្គាល់ថា ឧកញ៉ា សុខ ប៊ុន ជាអ្នកមានប្រាក់បានគេចខ្លួន ទៅក្រៅប្រទេស ក្នុងអំឡុងមាន បញ្ហាជាមួយកញ្ញា សាសា ប៉ុន្តែមានចិត្តក្លាហាន ហ៊ានវិលវិញ ដើម្បីឱ្យតុលារកយុត្តិធម៌ ហើយសុខចិត្ត ចូលពន្ធនាគារទៅតាមទោសកំហុស ដែលគាត់បាន ប្រព្រឹត្ត ។
ចំណែក កញ្ញា សាសា វិញ គ្រាន់តែជាអ្នកល្បី ខាងរូបកាយមានសម្រស់ខាងសិចស៊ីប៉ុណ្ណោះ មិនអាចគិតខ្លីថា «ច្បាប់ខ្លាច» មិនហ៊ានអនុវត្តន៍ មិនអាចរកយុត្តិធម៌ ចំពោះរូបនាងបាននោះទេ ។ ការគេចខ្លួន បានត្រឹមតែមួយរយៈពេលប៉ុណ្ណោះ មិនអាចគេចរហូតបានឡើយ ។
គួរកត់សម្គាល់ទៀតថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលមានខ្នងក្រាស់រឹងដូចស្បែកក្របី គេចខ្លួនបានត្រឹមតែ មួយរយៈពេលប៉ុណ្ណោះ ដែលទីបំផុតមិន អាចសម្ងំសុខបាន ក៏ចូលខ្លួនដោយខ្លួនឯង ដើម្បីឱ្យច្បាប់បានអនុវត្ត ។
អ្នកកាសែតទាំងឡាយ ពេលនេះមិន ខុសពី កញ្ញា សាសា និយាយបង្ហោះផ្លែផ្កាតាមប្រព័ន្ធសង្គមហ្វេសប៊ុកទេ ដោយបញ្ចេញទស្សនៈយ៉ាងក្រអឺតក្រទមថា អ្នកកាសែតកំពុងធ្វើឱ្យ «ល្បីនិងកាន់តែល្បី» នោះពិតជានិយាយត្រូវមែន ។ ពិតជា «ល្បីល្បាញ» ពេញនគរមែន!!

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!