បងប្អូនស្រី ៤នាក់ ជិះយន្តហោះ ពីហ្វីលីពីន មកធ្វើឲ្យកក្រើក ឆាក The X Factor UK (មានវីដេអូ)
អង់គ្លេស៖ ឆាករបស់កម្មវិធី The X Factor UK 2015 បានកក្រើក ស្ទើរបាក់ដំបូល ដោយសារតែបងប្អូនស្រី ក្លាហាន ៤នាក់ ជិះយន្តហោះ ពីប្រទេសហ្វីលីពីន មកប្រកួតប្រជែង ក្នុងកម្មវិធីប្រឡងចម្រៀងសកលដ៏ធំ នៅចក្រភពអង់គ្លេស កាលពីយប់ថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ។
បងប្អូនស្រីទាំង៤ ក្រុម 4th Power ជាជនជាតិហ្វីលីពីន
ដោយសារក្តីសុបិន្ត និងភាពក្លាហាន បងប្អូនស្រី ជនជាតិហ្វីលីពីន ៤នាក់ (អាយុ ពី១៩ ដល់ ២៧ឆ្នាំ) បានបង្កើតជាក្រុមចម្រៀងផ្ទាល់ខ្លួន មានឈ្មោះថា 4th Power និងសំរេចចិត្តឈានជើងចូលរួម ក្នុងកម្មវិធីប្រឡងចម្រៀងសកល ដ៏ល្បីល្បាញ The X Factor នៅឯចក្រភពអង់គ្លេស ប្រចាំឆ្នាំ២០១៥។
នៅក្នុងវគ្គ Auditions សប្តាហ៍ទី១ កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅ ក្រុម 4th Power បានលើកយក បទចម្រៀង ញាក់កន្ត្រាក់អារម្មណ៍ របស់តារាចម្រៀងដ៏ល្បីល្បាញ នាង Jessie J មកបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ជាមួយនឹងក្បាច់រាំយ៉ាងរស់រវើក ធ្វើឲ្យគណៈកម្មការទាំង៤ ស្ទើរហើបគូថពីកៅអីអង្គុយ៕
ចង់ដឹងបងប្អូនស្រីទាំង៤ ក្រុម 4th Power មានសមត្ថភាពយ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
ប្រភព The X Factor UK 2015
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!