ក្រុមចោរប្លន់ ប្រដាប់ដោយកាំភ្លើង ភ្ជង់ប្លន់ម៉ូតូ MSX នៅក្បែរផ្សារ ស្ទឹងមានជ័យចាស់

 
 

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅម៉ោង២៣៖៣០នាទីយប់ មានករណីប្លន់យកម៉ូតូ MSX ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1CO-7352 បានសំរេចជិតផ្សារស្ទឹងមានជ័យចាស់ ពីជនរងគ្រោះម្នាក់ឈ្មោះ សៀ សុខឡេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមកពីផ្សារទួលសង្កែ គោលបំណងមកផ្ទះ លុះជិះមកដល់ជិតផ្សារ ស្ទឹងមានជ័យចាស់ ក៏ស្រាប់តែលេចមុខ ជនល្មើស៤នាក់ ប្រើប្រាស់ម៉ូតូ២គ្រឿង MSX ពណ៌ សមួយគ្រឿង និងមួយគ្រឿងទៀត មិនចាំម៉ាកមាន ប្រើប្រាស់កាំភ្លើងខ្លី១ដើម ភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ គេចចេញទៅបាត់។ ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម