ចាប់ខ្លួន ២នាក់ប្តី-ប្រពន្ធ ដកហូតគ្រឿងញៀន ២កញ្ចប់នៅ ក្រុងស្វាយរៀង
ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការនគបាលខេត្ត សហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគបាលក្រុងស្វាយរៀង និងដឹកនាំសម្របសម្រួល ដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចាប់បានជនសង្ស័យ ២នាក់ប្តី-ប្រពន្ធ និងដកហូតវត្ថុតាង គ្រឿងញៀន២កញ្ចប់ ព្រមទាំងសម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ កណីនេះបង្ក្រាបនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១ កញ្ញា ២០១៥ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ២នាក់ដែល ត្រូវបានចាប់ខ្លួនមានឈ្មោះ សំ ស៊ីណាត ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ ពៅ សុវណ្ណា ភេទស្រី ទាំង២នាក់នេះគឺមករស់នៅ ជាមួយគ្នាមិនបានរៀបការរយៈ ២ខែមកហើយ ក៏ប៉ុន្តែម្តាយ និងបងប្អូនខាងស្រីមិនទទួលស្គាល់ ជនសង្ស័យជាកូនប្រសារឡើយ ដោយជនសង្ស័យគ្រាន់តែ ចេញចូលជួបគ្នាជាសង្សារដូច អំពឹលអំពែក ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបាន បញ្ជូនទៅអធិការដ្ឋាននគបាល ក្រុងស្វាយរៀង ដើម្បីសាកសួរតាមនីតិវិធី ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!