បុរសម្នាក់ ត្រូវសមត្ថកិច្ចព័ទ្ធ ចាប់បាននៅស្តុប វត្តមហាមន្ត្រី សង្ស័យពីបទឆក់ ទូរស័ព្ទជនបរទេស
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ DUKE ត្រូវសមត្ថកិច្ចស្ទាក់ និងព័ទ្ធចាប់ឃាត់ខ្លួនបាន នៅចំណុចស្តុបវត្តមហាមន្ត្រី កែងផ្លូវលេខ១៦៣ និងមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០១ កញ្ញា ២០១៥ សង្ស័យឆក់ទូរស័ព្ទជនបរទេស ដែលកំពុងជិះម៉ូតូកង់បីនៅ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលក្រសួងមហាផ្ទៃ បានដេញតាមជនសង្ស័យម្នាក់ដែលជិះម៉ូតូ DUKE មួយគ្រឿងដែលមាន ភិនភាគស្រដៀងជនសង្ស័យដែល ឆក់ទូរស័ព្ទដៃជនរងបរទេសនៅក្នុង សង្កាត់ផ្សារកណ្តាល១ និងប្រកាសតាមវិទ្យុទាក់ទង (អាយឌី) ឱ្យជួយស្ទាក់ និងចាប់ជនសង្ស័យរូបនេះ ។ លុះដល់ចំណុចកើតហេតុ សមត្ថកិច្ចខណ្ឌ៧មករាក៏ស្ទាក់ និងព័ទ្ធចាប់ជនសង្ស័យខាងលើបាន ។
ប្រភពបានឱ្យដឹងទៀតថា មុននេះបន្តិចសមត្ថកិច្ចបាន ប្រកាសតាមវិទ្យុទាក់ទង (អាយឌី) ថា មានក្រុមជនសង្ស័យមានគ្នា៣-៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដា សេ១២៥ មួយគ្រឿង និងម៉ាក DUKE មួយគ្រឿងបានឆក់ទូរស័ព្ទដៃជនបរទេសដែលកំពុងជិះម៉ូតូកង់បីនៅក្នុង សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ទើបសមត្ថកិច្ចឈានដល់ការដេញ និងស្ទាប់ព័ទ្ធចាប់ខ្លួនជនសង្ស័យម្នាក់ដែល មានភិនភាគស្រដៀងគ្នានឹង ចោរឆក់ទូរស័ព្ទនោះ ។
នៅពេលនេះ សមត្ថកិច្ចនៅមិនទាន់ហ៊ានអះអាងថា ជនសង្ស័យរូបនេះពិតជាចោរឆក់ ទូរស័ព្ទដៃពិតប្រាកដ ឬយ៉ាង ណានៅឡើយទេ ពោលគ្រាន់តែនាំខ្លួនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា តាមជំនាញសិនទើបអាចដឹងច្បាស់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!