ក្រុមក្មេងស្ទាវ ជិត២០នាក់ ឈ្លោះគ្នារឿង បង្ហោះម៉ូតូ ដេញកាប់គ្នា យ៉ាងអនាធិបតេយ្យ តាមដងផ្លូវ
ភ្នំពេញ៖ក្មេងស្ទាវ២ក្រុមមានគ្នា ជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿង ប្រដាប់ដោយដាវមុតស្រួច បានជិះម៉ូតូ ដេញកាប់គ្នា យ៉ាងអនាធិបតេយ្យ តាមដងផ្លូវសាធារណ: បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ តាមដងផ្លូវតាំងពីម្តុំ វិទ្យាល័យឥន្ទ្រទេវី ទឹកដីខណ្ឌទួលគោក រហូតដល់បូរីអង្គរ ភូមិបន្លា ស្អិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យ យុវជនម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរលោកសង្ឃផងដែរ។
លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្មេងស្ទាវម្ខាងមានគ្នា៤ទៅ៥ម៉ូតូរៀងៗខ្លួន បានទាស់ទែងគ្នា នៅម្តុំសាលាឥន្ទ្រទេវី រួចហើយជិះម៉ូតូដេញកាប់គ្នា រហូតដល់សង្កាត់ឃ្មូញ ខណ្ឌសែនសុខ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ រួចពួកគេ បានបើកម៉ូតូគេចខ្លួនអស់ ពេលដែលកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគន៏។
ចំពោះករណីនេះ លោក ម៉ក់ ហុង បានបដិសេធថា មិនមែនជាករណីប្លន់នោះឡើយ គឺជាករណីឈ្លោះ ហើយដេញកាប់គ្នា តែប៉ុណ្ណោះ។
សេចក្តីរាយការណ៏ បានឲ្យដឹងថា ក្រុមក្មេងស្ទាវទាំងនេះមានគ្នា ជិត២០នាក់ជិះម៉ូតូជិត១០គ្រឿងមានម៉ាក Nex Dream និង Scopy នឹងប្រដាប់ដោយដាវសាមរ៉ៃ៧ដើម បានធ្វើការកាប់ប្រហារគ្នារងរបួសដៃឆ្វេងទាំង២នាក់ ដែលជាម្ចាស់ ម៉ូតូម៉ាក Nex ពណ៌ស ស្លាកលេខភ្នំពេញ 1CS-7754។
ជនរងគ្រោះទី១ឈ្មោះ សន ដេវិត អាយុ២០ឆ្នាំរបួសដាច់ប្រអប់ដៃខាងឆ្វេងជិតដាច់ និងមានមុខរបរជាងកាត់សក់ ស្នាក់ នៅបឹងប្រយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ឈ្មោះ សុខ ចិត្ត អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយជនរងគ្រោះ ខាងលើដែរ ។
យ៉ាងណាក៏ដោយជនរងគ្រោះទាំងនេះបាននិយាយថា ខ្លួនមិនស្គាល់ក្រុមបង្កឡើយហើយប្រាប់បន្តទៀតថា មុនកើតហេតុគាត់និងមិត្តភ័ក្រ បានមកអង្គុយលេងនៅកន្លែងកើតហេតុនោះមិនបានប៉ុន្មានផង ស្រាប់តែ មានជនសង្ស័យជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿង និងដាវសាមរ៉ៃ ៧ដើមបានមកកាប់យកម៉ូតូតែម្តង ក្រោយពីកាប់បណ្តាលឲ្យរងរបួសហើយជនសង្ស័យបានយកម៉ូតូ របស់ខ្លួន ជិះចេញទៅបាត់ដោយសុវត្ថិភាព។
ជាមួយគ្នានេះ លោក ម៉ក់ ហុង បានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចរបស់លោកបាន និងកំពុងសួរនាំបន្តទៀត ដើម្បីតាមចាប់ភាគីម្ខាងទៀត យកមកផ្តន្ទាទោសតាមនីតិវិធី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!