ស្ត្រីវៀតណាមម្នាក់ ខាំអណ្តាតធ្វើ អត្តឃាតស្លាប់ ក្នុងរថយន្ត ព្រោះតែខឹងប្តី
ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារ ស្ត្រីវៀតណាមម្នាក់បានខាំអណ្តាត ខ្លួនឯងធ្វើអត្តឃាត ហើយត្រូវបានគេ ប្រទះឃើញដេកស្លាប់ នៅក្នុងរថយន្តមួយគ្រឿង នៅលើផ្លូវជាតិ៧២ ម្តុំមុខវត្តត្រពាំងផ្លុង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១ កញ្ញា ២០១៥ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបាន មានប្រសាសន៍ឲ្យដឹងថា សពស្ត្រីវៀតណាមនេះបានស្គាល់អត្តសញ្ញាណហើយ គឺឈ្មោះ ប៊ួយ គីមវ៉ា អាយុ៣៨ឆ្នាំ ហើយមានប្តីឈ្មោះ សុខ ចាយ អាយុ៤៣ឆ្នាំ ស្រុកកំណើតខេត្តតៃនិញ ប្រទេសវៀតណាម ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីបានប្រទះឃើញ សពស្ត្រីវៀតណាមនោះ កម្លាំងប៉ុស្តិ៍មូលដ្ឋានបានរាយការណ៍ទៅ លោកស្នងការនគរបាលខេត្ត ហើយត្រូវបានលោកស្នងការចាត់ឲ្យ ក្រុមនគរបាលបច្ចេកទេសខេត្តចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យសព ដោយមានលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមួយ ចុះទៅពិនិត្យដែរ ។
ស្ថិតក្រោមដំណក់ទឹកភ្លៀង សមត្ថកិច្ចជាច្រើននាក់បានកំពុងតែ យកចិត្តទុកដាក់ពិនិត្យមើលថា តើករណីនេះជាអំពើឃាតកម្ម ឬមួយយ៉ាងណា ។
ក្រោយពេល ពិនិត្យសពយ៉ាងល្អិតល្អន់ លោកអធិការរងស្រុកពញាក្រែក មួយរូបបានព្រលយឱ្យដឹងថា ស្ត្រីរងគ្រោះរូបនេះបានស្លាប់ដោយ ធ្វើអត្តឃាតខាំអណ្តាតខ្លួនឯង ព្រោះតែខឹងប្តីរបស់ខ្លួន ដែលជាជនជាតិវៀតណាមដូចគ្នា ។
ប្រភពបានឲ្យដឹងទៀតថា ស្ត្រីជនជាតិវៀតណាមម្នាក់ ស្លៀកខោខ្លី បានដេកស្លាប់នៅក្នុង រថយន្ត១គ្រឿង ម៉ាកវីណា ពាក់ស្លាកលេខ ភ្នំពេញ 2AB-6415 ត្រូវបានគេទន្លាយឲ្យដឹងមាន មុខងារជាមេរូលីង បម្រើការងារនៅក្នុងកាស៊ីណូមួយកន្លែង នៅច្រកអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ។ រថយន្តនេះត្រូវបានគេប្រទះឃើញ ឈប់តាំងពីព្រឹកមកម្ល៉េះ តែមិនមានអ្នកណា ចាប់អារម្មណ៍ ចេះតែជិះទៅហួសមកហួស ទើបតែភ្ញាក់ផ្អើលនៅ វេលាម៉ោងជាង៣ រសៀលនេះ ។
ពេលនេះ សមត្ថកិច្ចកំពុងតែរៀបចំប្រគល់ សពឲ្យទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីហើយដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!