សាច់ញាតិលោក ប៉ែន ចំរ៉ុង ស្នើឲ្យលោក អ៊ិន សុភិន បន្ថយកំដៅរឿងរ៉ាវ ហែកហួរ ដាលីស និងចំរ៉ុង
រាជធានីភ្នំពេញ ៖ ភាពចម្រួងចម្រាស់ នៅក្នុងក្រុមគ្រួសារ របស់លោកអ៊ិន សុភិន និងតារាសម្តែង ពូកែធ្វើចរិតបែបកំប្លែងៗ លោកប៉ែន ចំរ៉ុង បាននិងកំពុងក្លាយជាផ្ទាំងស៊ីប សម្រាប់ទស្សនិកជន ចង់ដឹងយ៉ាងខ្លាំង។ចំណែកលោកប៉ែន តុលា អតីតគូដណ្តឹងដែលជាចំណែក ដើមចមបញ្ហានេះដែរនោះ ក៏ត្រូវគេតាមដានចង់ដឹងថា អាចប្រែក្លាយជាអ្វីក្រោយ មានជម្លោះរវាងលោកអ៊ិន សុភិន និងលោកប៉ែន ចំរ៉ុង។
ឆ្លើយតបបញ្ហានេះភាគី ខាងសាច់ញាតិរបស់ប៉ែន ចំរ៉ុង បានទទូចឲ្យភាគីខាង ឪពុកសុដាលីស គួរបន្ថយការស្រែកធ្វើសង្គ្រាម ដាក់គ្នាដោយចាត់ទុកថា គ្មានអ្វីចំណេញ។
បន្ទាប់ពីជួបរឿងរ៉ាវភ្ញាក់ផ្អើល ជុំវិញក្រុមគ្រួសារតារាសម្តែងប៉ែន ចំរ៉ុង និងភិន សុដាលីស មក គេតែងតែបានឃើញកញ្ញា ភិន សុដាលីស និងលោកអ៊ិន សុភិន បន្តឆ្លងឆ្លើយសាតាមរយៈ សង្គមហ្វេសប៊ុកដាក់គ្នា ទៅវិញទៅមកប្រៀបដូចជា អាយ៉ៃឆ្លើយឆ្លង។
មកទល់ពេលនេះដាលីស បានចេញមុខប្រាប់ថា ការបាត់ខ្លួនរបស់នាង មិនបានពាក់ព័ន្ធជាមួយអ្នកណាទេ ហើយប្រាប់ដល់ឪពុក ឈប់បង្ករឿងដោយនាង នឹងត្រឡប់ទៅផ្ទះវិញកាលណា មានដំណោះស្រាយព្រោះនាង ត្រូវធ្វើការងារបន្តទៀត។
យ៉ាងណាម៉ិញតាំងពី ជួបរឿងក្តៅនេះប៉ែន ចំរ៉ុង មិនតបតអ្វីឆ្លងឆ្លើយដូចគូម្ខាងទៀតឡើយ។ តារារូបនេះនៅតែបន្តការសម្តែង និងកិច្ចការពិធីករលើកញ្ចក់ទូរទស្សន៍ ហើយរាល់កិច្ចការឆ្លើយបំភ្លឺលោក ហាក់បង្ហាញចេតនាឲ្យក្រុមគ្រួសារសាច់ញាតិ របស់លោកជាអ្នកបកស្រាយ រាល់ចម្ងល់អ្វីទាក់ទិននឹងលោក ជូនមហាជនក៏ដូចជា សារព័ត៌មាន។
ឆ្លើយឆ្លងជាមួយ អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទកាលពី ព្រឹកថ្ងៃទី២ កញ្ញា ២០១៥ លោកប៉ែន រស់ ដែលលើកទូរស័ព្ទ ហើយអះអាងច្បាស់ថា ជាបងប្រុសចំរ៉ុង បានមានប្រសាសន៍បញ្ហាខ្លះ ដែលកំពុងកើតបក់ប៉ះប្អូនប្រុសលោកថា ចំពោះលោកអ៊ិន សុភិន បានដាក់ពាក្យបណ្តឹងថា ប្អូនប្រុសលោក(ប៉ែន ចំរ៉ុង) ពពាក់ពពូនជាមួយកូនស្រីគាត់ ក៏ខាងលោកមិនរករឿងដែរ។
ក្រុមគ្រួសារលោកមិនតបតទេ ព្រោះសុទ្ឋតែជាខ្មែរដូចគ្នារកខុសត្រូវ ទៅសួរថាចំណេញអ្នកណាគេ។ ខ្មែរមានសំដីថ្លៃថ្នូរចេះរកខុសត្រូវដោយសន្តិវិធី។ បងប្រុសរូបនោះបញ្ជាក់ទៀតថា យើងមិនឆ្លងឆ្លើយដាក់គ្នា ទៅវិញទៅមកទេ តែបើថ្ងៃក្រោយ ប្អូនប្រុសខ្ញុំបានក្លាយជាស្វាមី ដាលីសនៅជាមួយក្រុមគ្រួសារសួរថា យើងមិនត្រូវលាតត្រដាង សាច់ឈាមយើងវិញដដែលហ្នឹង។
យ៉ាងណាលោកសុភិន គាត់ដាច់ខាតមិនឲ្យកូនស្រីគាត់ បានមកលើចំរ៉ុងទេនេះអាចថា គាត់ខឹងមួយឆាវប៉ុណ្ណោះ។ ឪពុកដាលីសនៅតែបន្តជំហរប្តឹងឡើងតុលាការ ព្រោះគាត់ជាថៅកែផលិតកម្មមានលុយ បើចង់ធ្វើៗចុះពួកយើងទៅតាមក្រោយ។ ថ្ងៃនេះគាត់ឈ្នះខ្ញុំ ថ្ងៃស្អែកគាត់ឈ្នះខ្ញុំ តែ១០០ថ្ងៃទៀតគិតថា គាត់មិនអាចឈ្នះក្រុមគ្រួសារខ្ញុំរហូតនោះទេ គង់មានថ្ងៃដឹងអំពីអំពើល្អងាកមកដោះស្រាយគ្នា។
លើសពីនេះឪពុកដាលីស ថែមទាំងទូរស័ព្ទមកខ្ញុំជាបងប្រាប់ថា ជូន៥ពាន់ដុល្លារបញ្ចប់រឿងកុំឲ្យប៉ែន ចំរ៉ុង ពាក់ព័ន្ធជាមួយកូនស្រី។ ប៉ុន្តែខ្ញុំប្រាប់វិញថា បើខ្ញុំឃាត់ប្អូនប្រុសខ្ញុំបាន បងគួរតែឃាត់កូនស្រី បងវិញផងនោះចប់បាត់ហើយ៕
ទោះជាយ៉ាងណាក្តី គេនៅមិនទាន់ដឹងថា លោកអ៊ិន សុភិន ព្រមថយកំដៅ ឬយ៉ាងណានោះទេ ?
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!