ចុះដើរមក ឆក់កាបូបលុយ ហើយរត់ឡើង ជិះម៉ូតូគេច ខ្លួនបាត់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានដើរ មកឆក់កាបូបលុយរបស់អាជីវករ លក់ផ្លែឈើនៅផ្សារនាគមាស ខណៈកំពុងអង្គុយរាប់លុយ រួចរត់ឡើងជិះម៉ូតូបក្ខពួកគេច ខ្លួនដោយសុវត្ថិភាព ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមហាវិថីម៉ៅសេទុង កែងផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះដែលត្រូវចោរឆក់ កាបូបនេះមានឈ្មោះ មាស រដ្ឋា អាយុ៣១ឆ្នាំ មុខរបរលក់ផ្លែឈើ បោះដុំនៅផ្សារនាគមាស មានទីលំនៅនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីលក់ដូរហើយ ស្ត្រីរងគ្រោះបានយក កាបូបលុយមកចាក់លុយដើម្បីរាប់ ខណៈពេលកំពុងចាក់លុយស្រាប់តែ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកនិច ពណ៌ស និង១គ្រឿងទៀតម៉ាកហុងដា ឌ្រី ស៊េរី២០១៥ ពណ៌ខ្មៅ បានជិះម៉ូតូមកឈប់ម៉ូតូក្បែរនោះ ហើយជនសង្ស័យម្នាក់បានចុះពីម៉ូតូដើរសំដៅមកគាត់ ហើយក៏ឆក់កាបូបលុយ របស់គាត់រត់ឡើងជិះម៉ូតូបក្ខពួកគេច ខ្លួនបាត់ដោយសុវត្ថិភាព ។
ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា លុយនៅក្នុងកាបូបទាំងអស់ មានប្រហែលជា៨០ម៉ឺនរៀល និងទូរស័ព្ទម៉ាកណូគា១គ្រឿង ប៉ុន្តែពេលឆក់ទៅលុយជ្រុះរាយប៉ាយ ពេលនេះកំពុងប្រមូលរាប់ ដោយមិនដឹងថានៅសល់ប៉ុន្មាន និងឆក់យកទៅអស់ប៉ុន្មាននៅឡើយទេ ។
សូមបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុ គេមិនឃើញមានសមត្ថកិច្ច ណាមកសួរនាំ ឬតាមប្រមាញ់ជនសង្ស័យឡើយ គឺឃើញតែក្រុមអាជីវករលក់ដូរ ដូចគ្នាមកចោមរោមសួរ នាំតែប៉ុណ្ណោះ ។
គួរកត់សម្គាល់ថា អំពើលួច ឆក់ ប្លន់ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្ទើរតែរាល់ថ្ងៃ-យប់នៅក្នុងររាជធានីភ្នំពេញ ហេតុដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!