សមត្ថកិច្ច ខេត្តត្បូងឃ្មុំ តាមចាប់មេខ្លោង ជួញដូរថ្នាំញៀន ដល់ខេត្តក្រចេះ ដកហូតបាន ថ្នាំញៀន៥៤ កញ្ចប់ធំ-តូច និងអាវុធខ្លី ១ដើម
ខេត្តត្បូងឃ្មុំ ៖ មេខ្លោងជួញដូរ គ្រឿងញៀនម្នាក់ ឈ្មោះ ងួន នី ហៅឃ្លី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ដែលបានព្យាយាមរត់គេចខ្លួន ទៅសម្ងំនៅកន្លែងមួយនោះ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិជីវ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយដកហូតបានថ្នាំញៀន ក្រាមពណ៌ស ១៦កញ្ចប់ធំ និង៣៨កញ្ចប់តូច កាំភ្លើងខ្លីកា៥៤មួយដើម និងម៉ូតូ២គ្រឿងផងដែរ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាល ស្រុកមេមត់បានប្រាប់ឲ្យដឹងថា ក្នុងពេលដែលរូបលោកមកកាន់តំណែងជាអធិការ នគរបាលស្រុកមេមត់នោះ គឺផ្អែកតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការ បង្ក្រាបបទល្មើស ដែលលេចធ្លោជាងគេ គឺគ្រឿងញៀននៅក្នុងទឹកដីស្រុកមេមត់ រួមនឹងបទល្មើសផ្សេងៗទៀត ។
លោកវរសេនីយ៍ត្រីបន្តថា នាពេលកន្លងទៅថ្មីៗនេះបទល្មើស គ្រឿងញៀនត្រូវបានបង្ក្រាប ជាបន្តបន្ទាប់ ដូចជាតាមចាប់ជនសង្ស័យគ្រឿងញៀន លុះពេលចាប់បាននាំទៅឆែកឆេរផ្ទះ រឹបអូសបានឈើប្រណីត ជាង៥០០កំណាត់ រួមទាំងអាវុធខ្លី ១ដើមផងដែរ ។
ពេលដែលរូបលោកបាន ទទួលដីកាចាប់ខ្លួន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ របស់លោក គង់ ចន្ទខេមរិន្ទ ចៅក្រមស៊ើបសួរនោះ ដោយបង្គាប់ឱ្យតាមចាប់ខ្លួនឈ្មោះ ឃ្លី ដែលជាមេខ្លោងម្នាក់ល្បីខាងជួញដូរ ថ្នាំញៀននៅស្រុកមេមត់នាពេលកន្លងមក ។ លោកឱ្យដឹងទៀតថា ក្រោយពីកម្លាំងសម្ងាត់បានស៊ើបដឹងថា ជននេះកំពុងតែសម្ងំលាក់ខ្លួននៅក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏បានចាត់ឲ្យកម្លាំងក្រោមឱវាទ ចុះទៅជាបន្ទាន់នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ដោយសហការជាមួយ នឹងនគរបាលស្រុកស្នួល ។
ក្នុងពេលដែល ចាប់ខ្លួនជនសង្ស័យនោះ គឺដកហូតបានវត្ថុតាង មួយចំនួនខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចាត់ការបន្តទៅ សាលាដំបូងខេត្ត ។
លោកអធិការនគរបាលស្រុកមេមត់បញ្ជាក់ថា ជននេះត្រូវបានចាប់ខ្លួន តាមដីកាដោយចោទប្រកាន់ពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រិត្តកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ នៅភូមិក្ងោក ឃុំគគី ស្រុកមេមត់ ។ ក្រោយពេលចាប់ខ្លួនបានលើកនេះ ជនសង្ស័យត្រូវបានចោទប្រកាន់ បទល្មើសរហូតដល់ទៅ៣ ក្នុងនោះមាន ១-ចាប់តាមដីកា ២-ជួញដូរថ្នាំញៀន ជាក់ស្តែង និង៣-ប្រើប្រាស់អាវុធខុសច្បាប់ ។
សូមបញ្ជាក់ថា នៅពេលណាដែលកម្លាំង សមត្ថកិច្ចចាប់បានជនណា ម្នាក់តាមដីកានោះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត នឹងផ្តល់រង្វាន់ប្រាក់លើកទឹកចិត្ត ចំនួន១៥ម៉ឺនរៀល ឬលើសពីនេះផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!