អគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋ នៅខាងត្បូង ផ្សារអូឡាំពិត ឆេះអស់រថយន្ត មួយគ្រឿង និងម៉ូតូ ជាច្រើនគ្រឿង

 
 

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត ១៖៥០នាទីយប់ ចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ មានករណីអគ្គិភ័យ មួយបានកើតឡើង នៅផ្ទះប្រជាពលរដ្ឋ មួយកន្លែង រកស៊ីលក់ស្បែកជើង ស្ថិតនៅតាម បណ្តោយផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ខាងត្បូងផ្សារអូឡាំពិក។

ក្នុងហេតុការណ៍អគ្គិភ័យនេះ បានឆេះរថយន្តមួយគ្រឿង និងម៉ូតូជា ច្រើនគ្រឿង រួមនិងសម្ភារៈ មួយចំនួនទៀត, ហើយការ ឆាបឆេះនេះ ត្រូវបានរថយន្ត ពន្លត់អគ្គិភ័យ ៤-៥ ចេញអន្តរាគមន៍ បាញ់ពន្លត់ ទាំងស្រុង នៅម៉ោងប្រមាណ ២ យប់ ថ្ងៃទី៥ ខែកញ្ញា៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម