ស្រវឹងស្រា ចុះងូតទឹក លង់ស្លាប់
កណ្តាល៖ បុរសម្នាក់ត្រូវ បានក្រុម គ្រួសារអះអាងថា ផឹកស្រាស្រវឹងជាប្រចាំ ហើយនៅពេលស្រវឹង ម្តងៗតែងតែចុះទៅងូតទឹក ទន្លេប៉ុន្តែលើកក្រោយនេះ ទំនងភ្លាត់ស្នៀតលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៧ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចកំពង់ទឹកទន្លេ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ឹម.សារិន ហៅខន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឃំុ កើត
ហេតុ។
នគរបាលបានបន្តថា កាលពីម៉ោង៨ព្រឹក ថ្ងៃកើតហេតុមានអ្នកជិតខាង បានឃើញជនរងចុះងូតទឹកទន្លេ ក្នុងស្ថានភាពស្រវឹងជោគ ក្រោយមកក៏បាត់មិនឃើញឡើងវិញ ទើបបង្ករឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារក៏នាំគ្នា ចុះរាវរហូត ដល់ម៉ោង១៧ជាង ទើបប្រទះឃើញ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយមកបានរាយការណ៍ ឲ្យនគរបាល និងជំនាញចុះមក ពិនិត្យសាកសពរួចសន្និដ្ឋាន ថាជនរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹក ហើយក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!