តារាចម្រៀងចាស់វស្សា សួស សងវាចារ ដួលដាច់សរសៃឈាម កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យជោរីភ្នំពេញ
ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ដែលមានសំនៀងក្រអួន ក្រអៅមួយរូបក្នុងពិភពសិល្បៈចម្រៀង លោក សួស សងវាចារ បានដួលដាច់សរសៃឈាម ស្លាប់មួយចំហៀងខ្លួន មិនអាចកម្រើកបាន និងកំពុងសម្រាក ព្យាបាលនៅ មន្ទីរពេទ្យជោរីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ របស់កញ្ញា ស៊ុន ស្រីពេជ្រ តារាចម្រៀងប្រចាំផលិតកម្មហង្ស មាស បញ្ជាក់នៅលើទំព័រ ហ្វេសប៊ុករបស់កញ្ញា។
កញ្ញា ស៊ុន ស្រីពេជ្រ ដែលបានទៅសាកសួរសុខទុក្ខលោក សួស សងវាចារ នៅមន្ទីរពេទ្យ បានសរសេរក្នុង Face book របស់កញ្ញាថា លោក សួស សងវាចារ បានដួលដាច់សរសៃឈា មកាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីរត់ ហាត់ប្រាណនៅមុខផ្ទះ ក៏ស្រាប់តែទន់ជើងដួលតែម្តង។
បើតាមកញ្ញា ស៊ុន ស្រីពេជ្រ ជំងឺងរបស់លោក សួស សងវាចារ មិនទាន់ធូរស្រាលនៅឡើយទេ រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥នេះ។
លោក សួស សងវាចារ ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងមានសំនៀងក្រអួនក្រអៅមួយរូប ដែលចូលចិត្តច្រៀង ចម្រៀងជំនាន់ដើម។ កញ្ញា ស៊ុន ស្រីពេជ្រ បានធ្វើការគូសបញ្ជាក់ថា លោក សួស សងវាចារ ជារៀបច្បងសិល្បៈ មួយដួងមានទឹកចិត្តល្អ ដែលកញ្ញាតែងគោរព និងស្រឡាញ់។
កញ្ញា ស៊ុន ស្រីពេជ្រ ក៏បានឲ្យបញ្ជាក់ដែរថា រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅមិនទាន់អ្នក រួមអាជីព ទៅសួរសុខទុក្ខលោក សួង សងវាចារ នៅឡើយទេ។ កញ្ញា បានអំពាវនាវដល់សិល្បករ សិល្បការិនី ឲ្យឆ្លៀតឱ កាសទៅសាកសួរសុខទុក្ខ លោក សួស សងវាចារ ផង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!