ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទលួចខ្សែ.ក មាស១ខ្សែនៅ ផ្សារសាមគ្គី
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ផ្សារដេប៉ូទី៣បានធ្វើការឃាត់ខ្លួនស្ត្រី សង្ស័យម្នាក់ពីលួចខ្សែ.កមាស១ខ្សែ ទម្ងន់៣ជី ពីតូបលក់មាសលេខ៥០អា ផ្សារសាមគ្គី ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ។
សមត្ថកិច្ចប៉ុស្តិ៍ ផ្សារដេប៉ូទី៣បានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ ទ្រី សុខា អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះឈ្មោះ ឡេង សុធា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស តូបលេខ៥០អា ក្នុងផ្សារសាមគ្គី ស្នាក់នៅផ្ទះលេខ៦៨៤ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួនស្ត្រីសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូត វត្ថុតាងរួមមាន ខ្សែ.កមាស១ខ្សែ ទម្ងន់៣ជី ជារបស់ជនរងគ្រោះ, លុយខ្មែរ៤០៥.០០០រៀល និងលុយដុល្លារ២៧០ដុល្លារ ។
ប្រភពបានឱ្យទៀតថា មុនពេលកើតហេតុ ស្ត្រីសង្ស័យបាននាំកូនប្រុស និងកូនប្រសារស្រី មកសួររកទិញខ្សែ.កមាស១ខ្សែទម្ងន់៣ជី ស្ត្រីសង្ស័យបានខ្សែកនោះមើល ឆ្លៀតពេលដែលជនរងគ្រោះកំពុងរវល់ ជនសង្ស័យបានយកខ្សែកដាក់ក្នុងហោប៉ៅខោ ហើយដើរចេញបាត់ ប្រហែល២០នាទីទើបត្រឡប់មកវិញ ពេលនោះជនរងគ្រោះបានសួររកខ្សែ.កវិញ តែស្ត្រីសង្ស័យបានប្រកែកដាច់អហង្កាថា ខ្លួនពុំបានយកទេ ទោះបីជនរងគ្រោះឱ្យ មើលរូបភាពតាមកាមេរ៉ា សុវត្ថិភាពក៏ដោយ ព្រមទាំងហៅកូនប្រុស ជាអ្នករត់រ៉ឺម៉កកង់បីបាននាំគ្នា មករករឿងថា ជនរងគ្រោះចោទប្រកាន់ ដោយគ្មានភស្តុតាង ខណៈពេលកំពុងទំនាស់គ្នា អាជីវករឈ្មោះ ហែម សុនី ភេទស្រី អាយុ៤៧ឆ្នាំ ដែលជាអ្នកលក់មាស នៅតូបលេខ៦៨៦ ក្នុងផ្សារសាមគ្គី បានយកខ្សែមកសួរ បញ្ជាក់ជនរងគ្រោះ ព្រមទាំងចង្អុលទៅលើស្ត្រីសង្ស័យឈ្មោះ ទ្រី សុខា ដែលទើបមកយកលក់ ឱ្យគាត់តម្លៃ៣៧០ដុល្លារ ។ ពេលនោះជនរងគ្រោះស្គាល់ច្បាស់ជាខ្សែករបស់ខ្លួន ក៏ប្តឹងគណៈកម្មការផ្សារ និងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន ជនសង្ស័យតែម្តង ដោយ ឡែកក្រុមអ្នករត់ រ៉ឺម៉កម៉ូតូកង់បីបន្ទាប់ពីដឹងរឿងនេះ ច្បាស់ក៏នាំគ្នារំសាយទៅវិញ យ៉ាងប្រញាប់ប្រញាល់ ។
បច្ចុប្បន្ន ស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ ចំណែកវត្ថុតាងទាំងខ្សែ.ក លុយខ្មែរ និងលុយដុល្លារ បានប្រគល់ឱ្យជនរងគ្រោះ ទាំង២នាក់វិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!