តូចចិត្ត​ សង្សារ​សុំ​បែក អារ​ដៃ​បង្ហូរឈាម ​និង​ប៉ុនប៉ង់​ចង​.​ក​ សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច

 
 

ភ្នំពេញ ៖ បុរស​វ័យក្មេង​ម្នាក់​បាន​ ដាច់​ចិត្ត​យក​កាំបិត​អារ​.​កដៃ​បង្ហូរឈាម​ ពេញ​បន្ទប់ និង​ចង់​ចង​.​ក​សម្លាប់​ ខ្លួនឯង​នៅ​ក្នុង​បន្ទប់​ជួល តែ​សំណាងល្អ​ត្រូវ​បាន​អ្នក​ជិតខាង​ ដឹង​ទាន់​ក៏​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ហើយ​សមត្ថកិច្ច​ក៏​មក​ដល់​ភ្លាម ​សហការ​ជាមួយ​ម្ចាស់ផ្ទះ​ជួល ក៏​ធាក់​ទម្លាយ​ទ្វារ​ចូល ​ទៅ​ជួយ​ទាន់​ពេល​ឱ្យ​រួច​ ផុត​ពី​សេចក្តីស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាល ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ដែល​ខូចចិត្ត​ប៉ុង​ប៉ង​ សម្លាប់​ខ្លួន​នេះ​មានឈ្មោះ ភួង ផេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​លីវ មុខរបរ​ធ្វើការ​រោងចក្រ​ម្តុំ ​ផ្សារ​ព្រៃ​ទា មានស្រុក​កំណើត​ ភូមិ​អុច​ព​ម៉ា ឃុំ​សៀង​ខ្វៀង ស្រុក​កំចាយមៀ ខេត្តព្រៃវែង ។

មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​នាំ​សង្សារ និង​មិត្តភក្តិ​មក​ផឹកស៊ី​ក្នុង​បន្ទប់​ជួល ហើយ​ដល់​ពេល​ស្រវឹង​មិត្តភក្តិ​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់ ហើយ​ខឹង​សង្សារ​ដែល​ ប្រើ​ពាក្យ​ថា​សុំ​បែក​ផង​នោះ បុរស​រង​គ្រោះ​ក៏​ដាច់​ចិត្ត​ ដាក់​គន្លឹះទ្វារ ហើយ​បាន​អារ​.​កដៃ​ហូ​ឈាម​ពេញ​ក្នុង​បន្ទប់ និង​ចង់​ចង​.​ក​សម្លាប់​ខ្លួន តែ​សំណាងល្អ​ត្រូវ​ បាន​អ្នក​ជិតខាង​ដឹង​ទាន់ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​មក​ជួយ​ទាន់​ពេល។ បច្ចុប្បន្ន បុរស​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​នាំ​យក​ទៅ​ព្យាបា​លនៅ​មន្ទី​ពេទ្យ​ឯកជន ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម