ក្មេងស្រីដែល ភិន សុដាលីស ហៅថាកូនៗនោះ គឺជាកូនរបស់ លោក អូន ឧស្សាហ៍
ភ្នំពេញ៖ តាមរយៈឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណជាង ១៣នាទី ដែលត្រូវបានគេយក មកបង្ហោះពេញ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីស្រីស្អាត កញ្ញា ភិន សុដាលីស បានប្រកាសក្តែងៗថា ខ្លួនមានកូនស្រី ហើយនាងថែមទាំងឲ្យកូនស្រីនោះ ហៅ ចំរ៉ុង ថាប៉ាពេញៗមាត់ ថែមទៀតផង ។
នៅឃ្លីបវីដេអូមួយ ដែលធ្វើឲ្យមហាជន មានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលគ្រប់ៗគ្នា ក្រោយពីតារាសម្តែង ដែលគ្រងតំណែងតួឯកស្ទើរគ្រប់រឿង ក្នុងផលិតកម្មមហាហង្ស កញ្ញា ភិន សុដាលីស បាននិយាយ ដោយបើកចំហរថា ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ ដែលបង្ហាញមុខក្នុងកម្មវិធី ជប់លៀងខួបកំណើតលោក ប៉ែន ចំរ៉ុង នោះ គឺជាកូនស្រីរបស់ពួកគេ។
ដើម្បីស្រាយចម្ងល់នោះ មានវត្តមានអ្នកសិល្បៈ ដែលចូលរួមខួបកំណើត លោក ប៉ែន ចំរ៉ុង គម្រប់៣៣ឆ្នាំ កាលពីអំឡុងខែមិថុនានោះថា តាមពិតទៅទស្សនិកជន មានការយល់ច្រឡំហើយ ក្មេងស្រីម្នាក់នោះមិនមែន ជាកូនបង្កើតរបស់ ដាលីស និង ចំរ៉ុង ទេ តាមពិតទៅក្មេងស្រីម្នាក់នោះ គឺជាកូនស្រី របស់តារាសម្តែងរាងខ្ពស់ស្រឡះ លោក អូន ឧស្សាហ៍ ដោយដាលីសស្រលាញ់ ហើយហៅថាកូនៗ ទើបធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំបែបនេះ ។
ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា អ្នកសិល្បៈដែលជិតដិត គូស្នេហ៍មួយគូនេះ បានដឹងគ្រប់ៗគ្នាថា ពួកគេស្រលាញ់គ្នាយូរហើយ គ្រាន់តែមិនបើកចំហរ ជាសាធារណៈ ទើបតែបែកធ្លាយ ពេលដែលឪពុករបស់ដាលីស ទម្លាយ នេះឯង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!