ប្រទះ​ឃើញ​សព ​ប្រជា​ការ​ពារ​ សង្កាត់​ទួល​សង្កែ​ម្នាក់​ អណ្តែត​ទឹក សង្ស័យ​ធ្វើ​អត្ត​ឃាត​ដោយ​សារ​ មាន​​ជំងឺ​ប្រចាំកាយ

 
 

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រជា​ការ​ពារ​សង្កាត់​ទួល​សង្កែ​ ត្រូវ​ប្រជា​ពលរដ្ឋ​ប្រទះ​ ឃើញ​អណ្តែត​ទឹក​ទន្លេ​សាប ​តាំង​ពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ កញ្ញា នេះ នៅ​ចំណុច​ខាង​ជើង​ស្ពាន​ព្រែក​ព្នៅចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ព្រែកតារ័ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វារ​។

សព​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ប្រាក់ វីរៈ អាយុ​៣៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

បើ​តាម​ក្រុមគ្រួសារ​សព​បាន​ឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​បាន​ បាត់​ខ្លួ​ន​តាំង​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​សង្ស័យ​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​ចំណុច​ភូមិ​ផ្សារ​តូច​ បន្ទាប់​ពី​ពិនិត្យ​សុខ​ភាព​ នៅមន្ទីរ​ពេទ្យ​ជោរៃឃើញ​មាន​ ជំងឺ​មហារីក​បេះ​ដូង ជំងឺ​ក្រពះ និង​សួត ព្រម​ទាំង​ឡើង​ជាតិ​ស្ករ​ទៀត​ផង​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ សព​បាន​ទៅ​ពិនិត្យ​សុខ​ភាព​ឃើញ ​មាន​ជំងឺ​ដូច​រៀប​រាប់ខាងលើ​នេះ​ហើយ ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ​ប្រាប់ក្រុម​គ្រួសារ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ មាន​អ្នក​រត់​ម៉ូតូ​ឌុប​បាន​ឃើញ​សព ​ចុះ​ទៅ​មាត់​ទន្លេ​ ហើយ​ក៏​បាត់​រហូត​ ក្រោយ​មក​មានការ​សង្ស័យ ក៏​​នាំ​គ្នាដើរ​ទៅ​មើ​ល​ឃើញ​តែ​មួក និង​ស្បែក​ជើង​របស់សព ​នៅ​មាត់​ច្រាំងទន្លេ។

ប្រភព​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា​នេះ ក្រុម​គ្រួសារ​សព​បាន​នាំ​គ្នា​ដើរ​រក​ សព​ស្រាប់តែ​ទទួល​ព័ត៌​មាន​ថា មានគេប្រទះ​ឃើញ​សព​ អណ្តែត​ទឹក​ទើប​នាំ​គ្នា ​ទៅ​មើល​ឃើញ​ថា ពិត​ជា​សព​ជន​រង​គ្រោះមែន ​ក៏​ចាត់​ចែង​ឱ្យ​គេ​ស្រង់​​ឡើង​គោក ​ ហើយ​បញ្ជូន​ទៅ​ធ្វើ​បុណ្យ ​នៅ​វត្ត​ទួល​សង្កែ​តែ​ម្តង៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម