ក្រសួងបន្ត ស្រង់បូកពិន្ទុ ដោយកុំព្យូទ័រផ្ទៀងផ្ទាត់ ឡើងវិញលើសន្លឹក កិច្ចការបេក្ខជនប្រឡង

 
 

ភ្នំពេញ៖ គណៈកម្មការ និងអនុគណៈកម្មការនានា របស់ក្រសួងអប់រំ យុវជន និងកីឡានៅព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ បានបន្តកាងាររបស់ខ្លួនទៀត លើការស្រង់បូកពិន្ទុដោយកុំព្យូទ័រ ដើម្បីផ្ទៀងផ្ទាត់នៃសន្លឹក កិច្ចការរបស់ បេក្ខជនប្រឡងនៅតាមទីកន្លែង នីមួយៗក្នុងរាជធានីភ្នំពេញ។

ក្នុងការងារបន្តសកម្មភាពនេះ មានការចូលរួមពីបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផងដែរ។

កិច្ចការនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ វិទ្យាល័យព្រះស៊ីសុវត្ថិ និងការិយាល័យប្រឡងនាយកដ្ឋាន មធ្យម សិក្សាចំណេះទូទៅ ក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២៤ សីហា ២០១៥។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប កាលពីថ្ងៃទី២៤-២៥ សីហា មានបេក្ខជន ជិត ៩ម៉ឺននាក់។ ការប្រឡងនេះ ត្រូវ បានគេមើល ឃើញថា ដំណើរការទៅដោយល្អប្រសើរ ពោលសិស្សទាំងអស់សុទ្ធ តែបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ទទួលយកការប្រឡងមួយ ប្រកបដោយភាពសុក្រិត ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម