https://s3.kh1.co/c26e9ceba893bc8dc5b236f26027511f46502e22.jpg
ក្រចេះ៖ ក្បូនឈើដ៏ធំ សម្បើមមួយ ត្រូវបានមេព្រៃក្រចេះ សម្រេច ដោះលែងវិញ បន្ទាប់ពីបាន ចុះចាប់ឃាត់ នៅកណ្តាល ទន្លេមេគង្គ បានរយះពេល១ថ្ងៃមួយ យប់រួចមកនោះ ដោយអះអាងថា កន្សោបក្បូននេះ មិនមាន ឈើបង្កប់នៅពីក្រោមទេ គឹមានតែអុសគ្រាក់តិចតួច ។
ចំណាត់ការ នៃការដោះលែង ក្បូនឈើហ៊ុប របស់មេព្រៃក្រចេះ កាលពីយប់ថ្ងៃទី៦ សីហា នេះបានធ្វើ ឲ្យមជ្ឈដ្ឋាន និងអ្នកឃ្លាំមើលបទ ល្មើសព្រៃឈើ មានប្រតិកម្ម ចំពោះការសម្រេចនេះ។ ដោយពួកគេបានលើកឡើងថា មេព្រៃគួរតែស្រង់ឈើ ពីក្បូនលើកមកលើ គោកដើម្បីពិនិត្យមើលឲ្យបាន ល្អិតល្អន់មុននិងសម្រេច ថាដោះលែង។ ព្រោះបើតាមសេចក្តី រាយការបានឲ្យដឹងថា មានឈើប្រភេទលេខ១ សុទ្ឋសឹងជាឈើគ្រឿងផ្ទះ និងឈើហ៊ុបមូល តូច-ធំមានចំនួនរាប់សិបមែត្រគូប ត្រូវបានដាក់បង្កប់នៅក្រោមសំណាត់ក្បូន ចែកចេញ ជាច្រើនកាត់ ចងជាកន្សោប មួយនេះ។
ការចាប់បង្រ្កាបនូវសំណាក់ឈើក្បូន ដែលត្រឹមតែចាប់ឃាត់ មួយអន្លើ របស់មេព្រៃ នៃផ្នែករដ្ឋបាល ព្រៃឈើ ក្រចេះនេះ ត្រូវបានគេមើលឃើញថា គឺជាករណីចាប់ឃាត់ជាលើក ដំបូងក្នុងរដូវទឹកតម្លើងឆ្នាំនេះ រីឯការ ចាប់ឃាត់ក៏មិនមាន ចំណាត់ការដែរ គឺបែជាដោះ លេងទៅវិញ ។
ក្នុងរដូវទឹកតម្លើង ត្រូវបានគេមើលឃើញថា ជាអំណោយផលល្អ សម្រាប់ឈ្មួញរកស៊ី បទល្មើសព្រៃ ឈើតាម ផ្លូវទឹក ទាំងការព្យាងតាម ទូករឺក៏ចង់បង្កប់ក្រោមកន្សោបក្បូន។ ដោយគេដឹងថា មានឈើក្បូនសណ្តូន ជាច្រើន ក្បូន បង្កប់ឈើក្រោមឈើអុស បរិមាណរាប់ សិបម៉ែត្រគូប បានបណ្តែតចេញបីខែខាងលើ នៃទន្លេមេគង្គឆ្លង កាត់ខេត្តក្រចេះ បណ្តោយ តាមខ្សែរឆ្ពោះទៅប៉ែកខាងក្រោម តែត្រូវបានសមត្ថកិច្ច ខេត្តកំពង់ចាមចាប់ បង្រ្កាប បានជា បន្តបន្ទាប់និងមានវិធានការ។
ប្រភពព័តមានពីមន្រ្តីរដ្ឋបាលព្រៃឈើបានបង្ហើបប្រាប់ថា សំណាត់ឈើក្បូនធំ សម្បើមដែលអាច បង្កប់ឈើ សណ្តូន នៅពីក្រោមមានបរិមាណមិន ក្រោមពី២០ទៅ៣០មែត្រគូប គឺត្រូវបានកម្លាំង សមត្ថកិច្ចចុះចាប់ បង្រ្កាបបានកាលពីយប់ថ្ងៃទី៤សីហា នៅកណ្តាល ដងទន្លេមេគង្គខេត្តក្រចេះ។ បន្ទាប់មកកន្សោបក្បូនមួយនេះ ត្រូវសណ្តោងអូសនាំមករក្សា ទុកនៅមាត់ច្រាំងទន្លេ ខាងក្រោយស្នាក់ការមេព្រៃបុសលាវ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ។
ប្រភពព័តមាន បានបង្ហើបប្រាប់ថា ក្រោយពីចាប់ឃាត់សមត្ថកិច្ច ជំនាញមិនបានចុះ មុជទឹករាវរកមើលឈើ រឺក៏ ស្រង់ឡើងគោក ដើម្បីពិនិត្យមើល រឺមានចំណាត់ការទេ តែបាន ដោះលេងទៅវិញបន្ទាប់ពីមានការត្រូវរ៉ូវគ្នា ជាមួយនិងឈ្មួញឈើដែលជាម្ចាស់ក្បូនឈើ នេះរួចមក ។
បើទោះជាបែបនេះក្តី នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះលោកប៊ួយ រតនា មិនអាច ទាក់សុំការបំភ្លឺ បានទេនៅ ថ្ងៃទី៧ ខែសីហា នេះដោយគ្រាន់តែលោកនាយផ្នែកបានផ្តំាផ្ញើ ទៅមន្រ្តី របស់ខ្លួនឲ្យប្រាប់គេឯងថា ការដែល លោកសម្រេចដោះលែងក៏ដោយសារតែក្បូន នេះគ្មានឈើទេមានតែអុស ហើយបើនណាមិនជឿ ឲ្យមកមុជទឹក រាវរកដោយខ្លួនឯង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!