មន្រ្តីយោធាម្នាក់ លើកកាំភ្លើង សម្ងែង ព្រោះខឹង ពលរដ្ឋឡោមមើល ពេលមានគ្រោះថ្នាក់ចរាចរណ៏

 
 

ភ្នំពេញ : មន្រ្តីយោធាម្នាក់ ដែលមានអាការ:ស្រវឹង បានលើកកាំភ្លើងខ្លី មកសម្ងែង ដល់ប្រជាពលរដ្ឋ ដែលកំពុងមក ឡោមព័ទ្ធ មើលគាត់ ពេលជួបគ្រោះ ថ្នាក់ចរាចរណ៏ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

សាក្សី បាននិយាយថា មុនពេលកើតហេតុ មន្រ្តីម្នាក់ មានឈ្មោះ យ៉ន រតនះ ពាក់ស័ក្តិ៣ នៅក្រសួងការពារជាតិ ជិះម៉ូតូមួយគ្រឿង ម៉ាក FZ ស្រាប់តែ មានម៉ូតូមួយគ្រឿង ជិះពីខាងក្រោយគាត់ ហើយមកបុក ធ្វើអោយគាត់ ខឹងសម្បារ តែអ្នកបុកនោះ បានជិះម៉ូតូគេចបាត់ ហើយបន្សល់តែគាត់ម្នាក់ឯង នៅកន្លែងកើតហេតុ ។ ពេលនោះ មាន ប្រជាពលរដ្ឋ មកចោមរោមមើលយ៉ាងច្រើន ធ្វើអោយគាត់ ក្រពុលមុខ ក៏ ដកកាំភ្លើងចេញពី ចង្កេះមកលើក ច្រង៉េងច្រង៉ាង តែប្រជាពលរដ្ឋ នាំគ្នាជួយចាប់ យកទៅប្រគល់អោយ សមត្ថកិច្ច មូលដ្ឋានតែម្តងទៅ។

យ៉ាងណាក៏ដោយ ព្រោះតែមន្រ្តីយោធារូបនេះ មិនបានធ្វើអោយប៉ះពាល់ ដល់ប្រជាពលរដ្ឋណានោះ ខាងនគរបាល ក៏ហៅ បងប្អូនមកទទួលយក ត្រឡប់ទៅផ្ទះវិញ។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម