ខឹង​ប្រពន្ធ​ដើម​ ប្រចណ្ឌ​រឿងទាក់​ទង ​ប្រពន្ធ​ចុង​ ចង​.ក​សម្លាប់​ខ្លួន​ ផ្អើល​ទាំង​យប់

 
 

រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​​​ម្នាក់​បាន​ចង​.​ក ​សម្លាប់​ខ្លួន​នៅ​លើ​កាំជណ្តើរ​មុខ​ បន្ទប់​ជួល​របស់​ខ្លួន​ជាន់​ទី​១ បណ្តាល​ឱ្យ​ស្លាប់​ដូច​បំណង ដោយ​សារខឹង​នឹង​ប្រ​ព​ន្ធ​ដើម​ ចេះ​តែ​ប្រចណ្ឌ​រករឿងរឿងខ្លួន​ នៅ​ទាក់ទង​ជាមួយ​ប្រ​ព​ន្ធ​ចុង​។

ហេតុការណ៍​នេះ​បង្ក​ឱ្យ ​មានការ​ភ្ញាក់ផ្អើល​កាលពី​១​ និង​៤៥​នាទី​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៧ ​កញ្ញា ​​២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​71c ខាងកើត​ស​ណ្ឋា​រ​គា​ទន្លេសេ​កុង ផ្លូវ​លេខ​១២២ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​

សព​របស់​បុរស​គិត​ខ្លី​ខាងលើ​ ឈ្មោះ​ហៀ​ប ធី អាយុ​៤២​ឆ្នាំ មុខរប​រត់​រ៉ឺ​ម៉ក់ម៉ូតូ​ មានស្រុក​កំ​ណើ​រ​នៅ​ក្នុងភូមិ​ចេក ឃុំ​ពាង​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មាន​ប្រ​ព​ន្ធ​ដើម​ឈ្មោះ​លិញ ចាន់​ធី​ អាយុ​៤៦​ឆ្នាំ មុខរប​រ​បុគ្គលិក​​សណ្ឋាគារ​ជុង​ស៊ី​ញ ។ ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ធ​ស្នាក់​ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៣ ក្នុងផ្ទះ​លេខ​71c​កើតហេតុ​ខាងលើ​។​

ចំណែក​ប្រ​ព​ន្ធ​ចុង​មិន​ បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ និង​ក្រុម​អ្នក​កាសែត ស្ត្រី​ជា​ប្រ​ព​ន្ធ​ដើម​បាន​ប្រាប់​ឱ្យដឹង​ថា មុន​ពេល​ប្តី​គាត់​គិត​ខ្លី​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ គឺ​ប្តី​គាត់​ និង​គាត់​បាន​អង្គុយ​ផឹកស្រា​ថ្នាំ​ជាមួយគ្នា​​អស់​២​លី​ត្រ ដោយ​ផឹក​តាំងពី​ម៉ោង​១០​យប់ ​រហូត​ដល់​ម៉ោង​១០ ​និង​៣០​នាទី​យប់ គាត់​ក៏​បាន​និយាយ​រករឿង​ប្តី​គាត់​ថា ​ហេតុ​អី​នៅ​តែ​ទាក់ទង ​ជាមួយ​ប្រ​ព​ន្ធ​ចុង​ទៀត​ ​ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ប្រ​ព​ន្ធ​ចុង ​នោះ​មាន​ផ្ទៃពោះ​៤​ខែ​ថែម​ទៀត ។

ពេល​នោះ​ប្តី​គាត់​បាន ​ខឹងសម្បាយ៉ាង​ខ្លាំង និង​បាន​ប្រ​កែក​ថា ​គាត់​មិន​បាន​ទាក់ទង​ ជាមួយ​ស្ត្រី​ជា​ប្រ​ព​ន្ធ​ចុង​នោះ​ទេ តែ​ដោយសារ​គាត់​មិន​ព្រម​ស្តាប់ ស្រាប់តែ​ប្តី​របស់​គាត់ បានរ​ត់ទៅ​ទាញ​កន្ត្រៃ​ដែក​បំរុង​ ចាក់​សម្លាប់​ខ្លួន តែ​ត្រូវ​គាត់​ឃាត់​ទាន់ ទើប​មិន​អី​។​

ប្រពន្ធ​ដើម​បានឱ្យដឹង​ទៀត​ថា ពេល​នោះ​គាត់​ និង​ប្តី​គាត់​​​ឈប់​ឈ្លោះ ​ប្រ​កែក​គ្នា​ទៀត​ហើយ និង​បាន​ដេក​ក្នុង​បន្ទប់​ដូច​រាល់ដង​ ស្រាប់តែ​នៅ​វេលា​ម៉ោង​១​ និង​៤៥​នាទី​រំលង​អធ្រា​ត្រ ម្ចាស់ផ្ទះ​បាន​មក​ស្រែក​ប្រាប់​គាត់​ថា ប្តី​គាត់​បាន​ចង​.​ក​នឹង​ក្រមាសម្លាប់​ខ្លួន​ នៅ​កាំជណ្តើរ​មុខ​បន្ទប់​របស់​គាត់​ ស្លាប់​បាត់​ទៅ​ហើយ​​៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម