មកទៀតហើយ! រកឃើញអង្ករក្លែងក្លាយ ធ្វើពីក្រដាសម្តង

 
 

ចិន៖ កាលពីដើមឆ្នាំនេះ តាមសេចក្តីរាយការណ៍បានរកឃើញថា មានអង្ករប្លាស្ទិចក្លែងក្លាយ ដែលបានផ្សំពីដំឡូង ដំឡូងជ្វា និងជ័រស្វិត ដែលបានវាយលុកពេញប្រទេសអាស៊ីយ៉ាងខ្លាំងក្លាផងដែរ។ ប៉ុន្តែពេលថ្មីនេះៗ អង្ករក្លែងក្លាយ ត្រូវបានលេចរូបរាងម្តងទៀតហើយ ជាទំរង់អង្ករក្លែងក្លាយដែលធ្វើពីក្រដាសវិញម្តង នៅក្នុងប្រទេសចិន។


រូបភាពរបស់អង្ករក្លែងក្លាយដែលធ្វើពីបំណែកក្រដាសតូចៗ

តាមប្រភពព័ត៌មានបានឲ្យដឹងថា អង្ករក្លែងក្លាយដែលធ្វើពីបំណែកក្រដាសតូចៗ ត្រូវបានរកឃើញកាលពីដើមសប្តាហ៍នេះ នៅខេត្ត Guangdong ប្រទេសចិន បន្ទាប់ពីស្រ្តីត្រកូល Cai ម្នាក់ កត់សម្គាល់ឃើញថាអាហារថ្ងៃត្រង់របស់គាត់ ពិបាកទំពាជាងធម្មតាបន្តិច។ ស្រ្តីម្នាក់នោះបា​នឲ្យដឹងទៀតថា នាងនិងគ្រួសាររបស់នាង មិនបានចាប់អារម្មណ៍នោះទេ រហូតដល់ពេលដែលពួកគេបរិភោគបានបន្តិច ទើបមានអារម្មណ៍ថា ដូចជាពិបាកបរិភោគជាងធម្មតា ទើបនាងទាញគ្រាប់បាយនោះចេញពីមាត់ រួចពិនិត្យមើលឲ្យជិតទៅ ទើបនាងដឹងថាបាយនោះ ជាបាយក្លែងក្លាយ ដែលធ្វើពីបំណែកក្រដាសតូចៗទៅវិញ។

ភ្លាមៗនោះ Cai បានរាយការណ៍អំពីករណីនេះដល់ប៉ូលីសមូលដ្ឋានថានាង បានទិញអង្ករនេះពីអ្នកលក់តាម ចិញ្ចើមផ្លូវមួយកន្លែង ដែលអ្នកលក់បានអះអាងថាជាអង្ករសុទ្ធ​ ដាំដោយខ្លួនឯង និងមិនមានប្រើថ្នាំសម្លាប់សត្វល្អិតអ្វីថែមទៀតផង។

នេះជាករណីអង្ករក្លែងក្លាយមួយទៀត កើតឡើងនៅក្នុងប្រទេសចិន៕

ប្រភព៖ បរទេស

កែសម្រួលដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម