ចន ច័ន្ទលក្ខិណា ឆេះដុំ នឹងនារីម្នាក់ក្នុងហ្វេសប៊ុក​ ដែលថាឲ្យនាង ពេលនាង ធ្វើខួបកំណើតឲ្យគូស្នេហ៍

 
 

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការនី អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញអារម្មណ៍ មិនសប្បាយចិត្ត នឹងនារីម្នាក់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបានថាឲ្យនាងចំៗតែម្តង​ ពេលនាងរៀបចំពិធីខួបកំណើតឲ្យគូស្នេហ៍។

កាលពីម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទ​លក្ខិណា បានបង្ហាញរូបថតជាច្រើនសន្លឹក ដែលនាងបានធ្វើខួបកំណើតឲ្យគូស្នេហ៍។ ចំពោះរូបថតនីមួយៗ ក្នុងថ្ងៃខួបកំណើត បានឃើញថា មានគ្រួសារ និងមិត្តភក្តិចូលរួមយ៉ាងច្រើនកុះករ ដែលញ៉ាំងកម្មវិធីកាន់តែអធិកអធមយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឲ្យលោកហេង ឡុង ភ្ញាក់ផ្អើល ពេលនាងកាន់នំខេកដ៏ធំមួយ ឡើងទៅលើឆាក តម្រង់ទៅកាន់គាត់តែម្តង ហើយក៏មានមនុស្សជាច្រើន​ បានស្រែកហ៊ោយ៉ាងកងរំពងផងដែរ។

ជាមួយគ្នានោះដែរ ពិធីខួបកំណើតរបស់ គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានមតិជាច្រើនជូនពរ ប៉ុន្តែបែរជា មាននារីម្នាក់ បានសរសេរពាក្យពេចន៍ មិនសមរម្យមកកាន់អ្នកនាង ចន ច័ន្ទលក្ខិណា​ ថា «ប្តីឃើញមិនដឹងជាគ្នា ក្អួតឈាមប៉ុណ្ណាទេ សុំទោសខ្ញុំមិនមែនជាមនុស្ស ចេះដឹងរឿងគេទេ មនុស្សយើងរស់នៅ ជាមួយគ្នារាប់ឆ្នាំ មិនងាយបំភ្លេចបានងាយៗនោះទេ»។

បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ឃើញមតិនោះលើបណ្តាញសង្គមហ្វេសប៊ុករួច នាងបានឆ្លើយតបទៅវិញថា «ស្រីម្នាក់នេះ ប្រហែលជាចូលចិត្ត ឲ្យគេយកលួចលាក់ហើយ បានអាចនិយាយបែបនេះ ព្រោះបើស្រីគេទូទៅគេមានតែជួយគាំទ្រ បើស្នេហាដែលមានចាស់ទុំដឹងលឺ សុំទោសខ្ញុំចង់ប្រាប់នាងថា ខ្ញុំមិនអាចឲ្យមនុស្សប្រុស មកស្រលាញ់ខ្ញុំ បែបលួចលាក់ទេ ហើយក្រុមគ្រួសារខ្ញុំទាំងពីរ ទទួលស្គាល់ទាំងសងខាង>>៕





 ពិធី​ខួបកំណើត របស់គូស្នេហ៍អ្នកនាង ចនច័ន្ទ លក្ខិណា


សាររបស់នារីម្នាក់​ដែលថា ឲ្យអ្នកនាង ចនច័ន្ទលក្ខិណា

វីដេអូ៖

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម