រថយន្តមែរសឺដែសប្រើហ្គាសកំពុងបើក សុខៗឆ្លងភ្លើងឆេះផ្អើលទាំងថ្ងៃ
រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដែសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2Q- 0709 ដែលគេដឹងថា កែដាក់ហ្គាសបានឆ្លងភ្លើងឆេះ ហុយផ្សែងទ្រលោម បង្កឱ្យមានការភ្ញាក់ ផ្អើលកាលពី វេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៨ កញ្ញា ២០១៥ នៅលើកំណាត់ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្ត ម៉ាកមែរសឺដែស ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ2Q- 0709 ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើងលើកំណាត់មហាវិថីព្រះនរោត្តម លុះមកដល់កែង ផ្លូវលេខ១៥៤ (មុខរោងភាពយន្តលុច្ស) ស្រាប់តែ រថយន្តនោះរលត់ ។
ភ្លាមនោះអ្នកបើករថយន្តខាងលើបានទូរស័ព្ទហៅគ្នាឱ្យមកជួយអូសរថយន្តចូល មកកៀនផ្លូវ ដើម្បីបញ្ឆេះម្ដងទៀត ពេលបញ្ជះម្តង ទៀតនោះ ស្រាប់តែបែកផ្កា ភ្លើងឆាបឆេះទៅ ដល់ធុងហ្គាសផ្នែក ខាងក្រោយបណ្ដាល ឲ្យមានផ្សែងហុយទ្រ លោមលាយឡំ អណ្តាតភ្លើងបង្កឲ្យ មានការភ្ញាក់ផ្អើល តែត្រូវបាន ប្រជាពលរដ្ឋក្បែរនេះ នាំគ្នាជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!