រកស៊ីលក់ដូរមិនកាក់កក ជួញដូរ គ្រឿងញៀន បន្ថែម ត្រូវចាប់ខ្លួន
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលសង្កាត់ស្វាយប៉ាក បានធ្វើការ ស្រាវជ្រាវរហូតឈាន ដល់ចាប់ឃាត់ ខ្លួនបុរសជនជាតិ វៀតណាមម្នាក់ និងដកហូតថ្នាំញៀន ៣០កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ដែលហេតុការណ៍ចាប់ ឃាត់ខ្លួននេះធ្វើឡើង កាលពីវេលា ម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី៨ កញ្ញា ២០១៥ នៅចំណុចផ្ទះ ជនរងគ្រោះលេខ ៦៣៩សេ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជនជាតិវៀតណាមដែលត្រូវចាប់ខ្លួន នេះមានឈ្មោះ ង្វៀង ធីធីន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ នៅកន្លែង កើតហេតុ ។
ប្រតិបត្តិការបង្ក្រាប និងឈានទៅចាប់ខ្លួនជនជាតិវៀតណាមម្នាក់នេះដឹកនាំ ដោយលោកវរសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការ នគរបាលខណ្ឌឫស្សីកែវ និងដកហូត បានវត្ថុតាងដូចជា ថ្នាំញៀន១កញ្ចប់ធំ និង២៩កញ្ចប់តូច (សរុប៣០កញ្ចប់), ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀន១ និងថង់ សម្រាប់ច្រក គ្រឿងញៀន១ចំនួន ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវដើម្បីធ្វើការសាកសួរ បន្តទៀត ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!