សមត្ថកិច្ច បង្រ្កាប និងឃាត់ខ្លួន ក្នុងករណី ជនឆ្លៀតឱកាស អុជធូក ទារលុយ ភ្ងៀវនៅតំបន់អង្គរ

 
 

សៀមរាប ៖ ក្រោយពីមានការ លេចឮ ពាក់ព័ន្ធករណី ជនឆ្លៀតឱកាស និយមអុ ជធូក ឲ្យភ្ងៀវទេសចរណ៍ ដើម្បីទារលុយច្រើនៗ និងអាប់លុយក្លែងក្លាយ នៅតំបន់អង្គរនោះ នៅព្រឹកព្រលឹម ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៥នេះ កម្លាំសមត្ថិកិច្ចនគរបាល នៃស្នងការ នគរបាលខេត្តសៀមរាប បានចុះស្វាវជ្រាវ និងតាមរកមុខសញ្ញាក្រុមជន ដែលពាក់ព័ន្ធករណីនោះ នៅតំបន់អង្គរ ។

លោកវរសេនីយ៍ទោ ហួត សុធី នាយការីយាល័យសន្ដិសុខផ្ទៃក្នុង នៃ ស្នងការនគរបាលខេត្តសៀមរា បានមានប្រសាសន៍ឲ្យដឹងថា
ក្រោមការបញ្ជា ពីលោកស្នងការនគរបាល ខេត្តសៀមរាប លោកបានដឹកនាំកម្លាំង ចុះសង្កេតមើលសកម្មភាពជនឆ្លៀតឱកា ស អុជធូកអោយ ភ្ងៀវទេសចរ ហើយទារលុយច្រើនៗ ពីភ្ងៀវនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាបនោះ ។

លោកបានបន្តថា ជាក់ស្តែងនៅវេលាម៉ោង ៦:០០នាទីព្រឹកថ្ងៃនោះ កម្លាំងនគរបាលការិយាល័យសន្តិសុ ខផ្ទៃក្នុង បានឃើញ សកម្មភាពជាក់ស្តែង មានមនុស្ស ២នាក់បានធ្វើសកម្មភាពអុជធូក អោ យភ្ងៀវទេសចរ អឺរ៉ុប ២នាក់នៅរោងទងទី២ នៃ ប្រាសាទអង្គរវត្ត ពេលនោះកម្លាំងបានធ្វើការសួរនាំ បានម្នាក់ ឈ្មោះ ឆម ប្រុញ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាងជួសជុល ប្រាសាទ សព្វថ្ងៃរស់នៅ ភូមិតាប៉ាង ឃុំអំពិល ក្រុង/ ខេត្តសៀមរាប ហើយនិងដៃគូរ ម្នាក់ទៀតពេលឃើញសមត្ថកិច្ចបា នរត់ គេចយ៉ាងលឿនចូលព្រៃអង្គរបាត់ ។ តែក្រោយមកសមត្ថកិច្ច ក៍បានហៅមកបា នផងដែរ ជននោះឈ្មោះ ផ្លត ផ្លឹត ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ ភ្នាក់ងារទេសចរណ៍ នៅអង្គរវត្ត ។

លោកនាយការិយាល័យបន្តឲ្យដឹងថា  ក្រោយពេលសមត្ថកិច្ច សួរនាំរួច ពួកគេក៏ត្រូវបានដោះលែងឲ្យត្រឡប់ ទៅវិញផងដែរ បន្ទាប់ពីបានធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពទាំងនោះ ម្យ៉ាងដោយពួកគេ បានឆ្លើយថា ពួកគេមិនដែល យកលុយក្លៃងក្លាយ ទៅអាប់ ជាមួយភ្ញៀវទេសចរ នោះទេ  ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម