ធ្លាប់រួមរ័កបាន៣ដង ពេលផឹកស្រាស្រវឹង មានអារម្មណ៍ផ្លូវភេទ ទៅរកស្ត្រីរងគ្រោះដល់ផ្ទះ ដាស់សុំរួមរ័ក តែនាង ប្រកែក ស្រែកផ្អើលពេញភូមិ

 
 

កណ្តាល៖ សមត្ថកិច្ចនគរបាល ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះ បានធ្វើការឃាត់ខ្លួន បុរសវ័យ៥២ឆ្នាំមួយរូប ពីបទប៉ុងរំលោភសេពសន្ថវៈស្ត្រីមិនមានសតិមិនល្អ អាយុ៤៩ឆ្នាំម្នាក់ នៅម៉ោង ១០និង២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

របាយការណ៍របស់គនរបាល ខេត្តកណ្តាលបានបញ្ជាក់ថា ស្ត្រីជនរងគ្រោះអាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្ស សតិមិនល្អ ខណៈជនល្មើសឈ្មោះ ម៉ៅ សឿន ភេទ ប្រុសអាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ ដោយអ្នក ទាំងពីរនាក់នេះ ធ្លាប់រួមរ័កជាមួយគ្នា៣ដងរួចមកហើយ ក្នុងកំឡុងឆ្នាំ២០១៤។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ជនល្មើសបានអង្គុយផឹក ស្រាក្រោមរបស់ផ្ទះខ្លួន ជាមួយនឹងមិត្តភក្តិ នៅពេលផឹកអស់ស្រាក៏បែកគ្នាទៅផ្ទះរៀងខ្លួន ក្រោយ

មកជនល្មើសបានដើរ ទៅផ្ទះជនរងគ្រោះ ពេលទៅដល់ផ្ទះជនរងគ្រោះ ឃើញជនរងគ្រោះកំពង់ដេក ក៏ដាស់ជនរង គ្រោះសុំរូមភេទ តែជនរងគ្រោះមិនព្រម មានការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះ ស្រែកឲ្យគេជួយ ភ្លាមនោះប្អូនថ្លៃជនរងគ្រោះ បានឮចុះទៅមើលឃើញជនល្មើស នៅក្នុងផ្ទះជនរងគ្រោះ ប្អូនថ្លៃបានសួរនាំ ពេលនោះជនល្មើសបានវាយត្រូវប្អូនថ្លៃ១ដៃ ត្រូវមុខរួចគេចខ្លួនទៅផ្ទះបាត់។

លុះព្រឹកឡើងកូនរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ជ័យធំ ហើយបានឃាត់ខ្លួនជនល្មើស បញ្ជូនមកអិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម