អាការៈជំងឺរបស់តារាចម្រៀង សួស សងវាចា បានធូរបន្តិចហើយ
រហូតមកទល់ពេលនេះ អាការៈជំងឺរបស់តារាចម្រៀងលោក សួស សងវាចា បានធូរស្បើយ បន្តិចហើយ បន្ទាប់ពីក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅ ប្រទេសវៀតណាម ដោយសារជំងឺលើសឈាម ដួលដាច់សរសៃឈាមខួរក្បាល កាលពីល្ងាច ថ្ងៃទី៥ កញ្ញា កន្លងទៅ ។
បន្ទាប់ពីស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យជោរៃ ប្រទេសវៀតណាម មក អាការៈជំងឺរបស់ លោកបាន ធូរស្បើយបន្តិច ប៉ុន្តែលោកនៅ បន្តស្នាក់ នៅក្នុងមន្ទីរពេទ្យមួយនេះ ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យតាមដានជំងឺ របស់លោកថែមទៀត ។
បើតាមការអះអាងរបស់ភរិយារបស់តារាចម្រៀងលោក សួស សងវាចា បានឱ្យដឹងថា ក្រោយពី សម្រាកព្យាបាលនៅមន្ទីពេទ្យជោរៃ នៃប្រទេសវៀតណាម ពេលនេះ ស្ថានភាពជំងឺស្វាមី អ្នកស្រីបានធូរស្រាល ជាងមុនច្រើន ។ អ្នកស្រីបន្តថា គាត់ (លោកសួស សងវាចា) អាចនិយាយបាន និងមួយចំហៀងខាងឆ្វេង ដែលកំរើកមិន បាននោះ ឥឡូវជើងឆ្វេងអាចកំរើក បានតិចៗនៅ ឡើយដៃឆ្វេងមិន ទាន់កំរើកបាន ។
ទោះជាយ៉ាងណា តាមរយៈអ្នកស្រីបានផ្តាំផ្ញើការអរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនទាំងអស់ ដែលបានព្រួយបារម្ភ និងយកចិត្តទុក ដាក់ចំពោះគាត់ និងសុំឱ្យលោក ឆាប់ជាដូចដើមវិញ និងឆាប់បានមក បំពេញកាងារបម្រើអារម្មណ៍ពុកម៉ែ បងប្អូន តាមរយៈសំនៀងរបស់គាត់ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!