ស្ត្រីវៀតណាម ស្គាល់បុរសសិង្ហបុរីបានមួយថ្ងៃ នាំមកដេករួមភេទ ដល់ក្នុងផ្ទះ ប្តីតាមទាន់ កាប់រងរបួស ទាំង២នាក់

 
 

(ភ្នំពេញ): ពិតជារឿង ដែលហួសចិត្ត នៅពេលដែលស្រ្តី ជនជាតិវៀតណាមម្នាក់ បាននាំយកបុរសជនជាតិ សឹង្ហបុរី ទៅដេករួមភេទ ដល់ក្នុងផ្ទះរបស់ខ្លួន ក្រោយស្គាល់គ្នាបានមួយថ្ងៃ ធ្វើអោយលោកប្តី ជាជនជាតិវៀតណាមដែរនោះ តាមទាន់ក៏ទាញកាំបិត កាប់បណ្តលអោយ រងរបួសធ្ងន់ទាំង២នាក់ នៅល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

តាមសេចក្តីរាយការណ៏ បានអោយដឹងថា ស្រ្តីវៀតណាម ឈ្មោះ ង្វៀន ធីនី អាយុ២៣ឆ្នាំបាន ស្គាល់បុរសសឹហ្គាពួរ កាលពីម្សិលមិញ ហើយ បានសុំលេខទូរស័ព្ទ គ្នាទៅវិញទៅមក រួចស្រាប់តែស្រ្តីរូបនេះ បានណាត់អោយបុរសបរទេសរូបនោះ មកផ្ទះ របស់ខ្លួន ខណ:មាន ប្តីនិងកូនតូចម្នាក់ រហូតបានដេករួមភេទ ក៏ត្រូវប្តីតាមទាន់ ទាញកាំបិតកាប់ រងរបួសធ្ងន់ ទាំង២នាក់ តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបាន យកទៅមន្ទីរពេទ្យ ហើយជនល្មើស ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន យកទៅសួរនាំ ដើម្បី បន្តសួរ នាំនិងចាត់វិធានការ តាមនីតិវិធីច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម