គួរឲ្យអាសូរ! បុរសចំណាស់ម្នាក់ ត្រូវលង់ស្លាប់ ក្នុងទឹកកម្ពស់ ត្រឹម.កជើង ខណៈគ្មានអ្នកអើពើ (មានវីដេអូ)

 
 

ចិន៖ វាពិតជារឿងដ៏គួរឲ្យខោ្លចផ្សា ក្នុងចិត្តយ៉ាងខ្លាំងមួយ បន្ទាប់ពីលោកអ៊ុំចាស់ជរាម្នាក់ ត្រូវបានស្លាប់ដោយសារ លង់ទឹកត្រឹមកជើង ខណៈពេលដែល មានមនុស្សម្នានៅក្បែរនោះដែរ តែគ្មានអ្នកអើពើ ជួយទុកឲ្យគាត់លង់ស្លាប់ យ៉ាងអណោចអាធ័មទៅវិញ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដែល សឹងតែមិនគួរឲ្យជឿមួយនេះ កើតឡើងកាលពីល្ងាច ថ្ងៃទី៣០ ខែសីហា មុននេះនៅក្នុងខេត្ត Henan របស់ប្រទេសចិន ដែលកាលនោះគឺ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាហេតុនាំឲ្យមាន ទឹកជន់នៅតាមផ្លូវ សំខាន់ៗជាច្រើន។

ដោយសារតែមាន ទឹកជន់កម្ពស់ត្រឹមកជើង នេះហើយទើបនាំឲ្យ បុរសចំណាស់ វ័យ៦០ឆ្នាំម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត អំឡុងពេលដែលរូបគាត់ បើកម៉ូតូហើយដួល នៅលើផ្លូវថ្នល់ដែល កំពុងតែជន់លិចនោះ។


រូបភាពបង្ហាញ ពីពេលដែលបុរសចំណាស់ នោះជិះម៉ូតូដួលនៅក្នុងទឹក

បើតាមវីដេអូ ដែលថតបាន ដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ក្រោយពេលបុរសចំណាស់ រូបនោះ ដួលទៅក្នុងទឹក រូបគាត់ក៏ត្រូវម៉ូតូ សង្កត់ពីលើ គួបផ្សំនឹង ជើងរបស់គាត់ ត្រូវផុងនៅក្នុងទឹក ទៀតនោះ ទើបធ្វើឲ្យគាត់ មិនអាចក្រោកឡើងវិញបាន និងជាហេតុនាំឲ្យ គាត់ត្រូវដេកឈ្លក់ទឹក នៅទីនោះ តែម្នាក់ឯង។

យ៉ាងណាមិញ យើងក៏បានឃើញ មនុស្សមួយក្រុម បានដើរទៅមើល រូបគាត់ដែរ តែក្រោយមកពួកគេ ក៏បានដើរមកវិញ ដោយមិនអើពើ ជួយលើកគាត់ឡើងឡើយ។

ប្រហែលជា៣នាទី ក្រោយមក ក៏មានមនុស្ស មួយក្រុមផ្សេងទៀត ដើរទៅជួយលើក បុរសចំណាស់នោះ ចេញពីទឹក តែវាយឺតពេល បាត់ទៅហើយ។


ក្រុមមនុស្សដំបូង ដែលមិនអើពើ ជួយលើកបុរសចំណាស់ ម្នាក់នោះឡើង

នេះគឺជារឿងអកុសល និងខ្លោចចិត្តមួយ ដែលបុរសចំណាស់ម្នាក់ ត្រូវបានស្លាប់យ៉ាងកំសត់ ដោយមិនទទួលបាន ការជួយសង្រ្គោះ ពីមនុស្សវ័យក្មេង ដែលនៅក្បែរនោះ។ ទោះយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា មូលហេតុអ្វី បានជាគ្មាននរណា អើពើទៅជួយ បុរសចំណាស់នោះ ជាពិសេសមនុស្សមួយក្រុមដំបូង ដែលបានឃើញ ទិដ្ឋភាពផ្ទាល់៕

សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖


៣នាទីក្រោយ ទើបមានអ្នកមកជួយលើកគាត់ តែគាត់ស្លាប់បាត់ទៅហើយ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម