បញ្ជួនជនសង្ស័យញៀនថ្នាំ៣នាក់ចាក់ ប៉ូលិសមួយ ដែកឆាបដោតចំ កណ្តាលឆ្អឹងខ្នង ទៅកាន់សាលា ដំបូងរាជធានី
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៩ កញ្ញា ២០១៥ សមត្ថកិច្ចនគបាល ខណ្ឌពោធិ៍សែនជ័យ បានធ្វើការបញ្ជួនខ្លួន ជនសង្ស័យពាក់ព័ន្ធ បទល្មើសចែកចាយ គ្រឿងញៀន និងជាក្រុមញៀនថ្នាំ ដែលបានធ្វើសកម្មភាពចាក់ ប៉ូលិសមួយដែកឆាបដោត ចំកណ្តាលឆ្អឹងខ្នង បណ្តាលឲ្យរង របួសយ៉ាងធ្ងន់ធ្ងរ ខណៈចុះទៅបង្ក្រាបចាប់ខ្លួន ជនសង្ស័យ ទាំង ៣នាក់នោះ កំពុងប្រព្រឹត្ត បទល្មើសជាក់ស្តែង ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន ១-ឈ្មោះ វ៉ន ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ (ជាជនដៃដល់ចាក់ប៉ូលិស) មុខរបរជា កម្មករសំណង់ មានស្រុកកំណើត នៅភូមិអន្លង់ទៀន ឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ, ២-ឈ្មោះ វ៉ន ស្នា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាកម្មករ រោងចក្រកាត់ដេរ មានស្រុកកំណើត នៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និង៣-ឈ្មោះ ឡាង ឡេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្រុកកំណើតនៅ ភូមិពាមជីកង ឃុំសំបួរមាស ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកឯប៉ូលិសដែលរងគ្រោះដោយស្នាដៃ ក្រុមញៀនថ្នាំនោះឈ្មោះ សាយ ចំរើន អាយុជាង៣០ឆ្នាំ ជាមន្ត្រីផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៦ កញ្ញា សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ចោមចៅ ដែលជាជនរងគ្រោះបានជិះម៉ូតូ ១គ្រឿងដើរល្បាត ក្នុងមូលដ្នាន លុះពេលដល់ចំណុច ផ្ទះជួលខាងក្រោយ រោងចក្រអូសេអង់ ម្តុំផ្សារព្រៃទា បានប្រទះឃើញជន ៣នាក់គួរឲ្យសង្ស័យ ក៏ចុះឆែកឆេររក ឃើញថ្នាំញៀន មួយកញ្ចប់តូច ។ ភ្លាមនោះជនសង្ស័យ ម្នាក់បានដើរទៅនិយាយជា មួយនគរបាលនោះថា ពួកលោកឯងមក ធ្វើអីម្តុំហ្នឹង? ខ្លាចអីប៉ូលីស ! បន្ទាប់មក ជនរងគ្រោះ ជាសមត្ថកិច្ចនគបាល ក៏សួរនាំ ពាក់ព័ន្ធរឿងថ្នាំញៀន ស្រាប់តែត្រូវជន សង្ស័យទាញដាវដែលលាក់ទុក នៅក្បែរខ្លួនគប់ ត្រូវដៃស្តាំជនរងគ្រោះ ហើយជនសង្ស័យក៏ បានរត់ឡើងទៅ លើផ្ទះជួល ជនរងគ្រោះបានដេញ តាមចុះឡើង ក៏ត្រូវជន សង្ស័យឈ្មោះ វ៉ន ពេជ្រ លបចាក់ពី ក្រោយមួយដែកឆាប ប្រវែង២តឹក ដោតជាប់ចំកណ្តាល ខ្នងបណ្តាលចុកដួល បាត់បង់ស្មារតី មួយរំពេច ប៉ុន្តែមុនពេល បាត់បង់ស្មារតី ជនរងគ្រោះបានហៅតាមវិទ្យុ ទាក់ទងសុំឲ្យ កម្លាំងមកជួយ ភ្លាមនោះលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជា កម្លាំងមួយក្រុមចុះទៅ ជួយជនរងគ្រោះ និងបានដឹកទៅ កាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជាបន្ទាន់ ខណៈដែកឆាបនៅ ជាប់ឆ្អឹងខ្នង ។ ហើយកម្លាំងមួយក្រុម បានធ្វើការ ឡោមព័ទ្ធផ្ទះជួល របស់ជនសង្ស័យ ព្រមទាំងក្រសោបជន ដៃដល់ និងក្រុមញៀនថ្នាំ ចំនួន៣នាក់ ថែមទាំងដកហូតដាវ សាម៉ូរ៉ៃ២ដើម និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញតាមនិតិវិធី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!