ក្រសួងធនធានទឹក ប្រកាសឲ្យបងប្អូន នេសាទសមុទ្រ និងអ្នកធ្វើដំណើរ តាមសមុទ្រ «ផ្អាកសកម្មភាព ពីថ្ងៃទី១៤ ដល់១៨ ខែកញ្ញានេះ»

 
 

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ជូនដំណឹងជា បន្ទាន់មួយ ដោយប្រកាសឲ្យ បងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរទេសចរ តាមសមុទ្រ សូមផ្អាក សកម្មភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។

ដោយមូលហេតុយោងតាមការព្យាករ សម្ពាធទាបសកម្មនេះ នឹងវិវត្តទៅជាវិសម្ពាធ (Tropical Depression) នៅថ្ងៃ ទី១២ ខែកញ្ញា ហើយនៅថ្ងៃទី១៣ ខែកញ្ញា វានឹងបន្តវិវត្តទៅជាព្យុះ រួចធ្វើដំណើរឆ្ពោះទៅតំបន់ ឆ្នេរភាគកណ្តាល នៃប្រទេសវៀតណាម ។

ឥទ្ធិពលនៃព្យុះនេះ នឹងបង្កឲ្យផ្ទៃមេឃនៅកម្ពុជា មានពពកច្រើនដេរដាស មានភ្លៀងបន្តធ្លាក់ច្រើន នៅក្នុងក្របខណ្ឌ ទូទាំងប្រទេស ជាពិសេសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នឹងអាចបណ្តាលឲ្យ រាជធានី-ខេត្ត មួយចំនួនដូចជា៖ រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និងសៀមរាប ប្រឈមនឹង ជំនន់ទឹកភ្លៀង។

ព័ត៌មានលម្អិតសូមអានសេចក្តី ជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម៖

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម