ប្រទះឃើញ សពក្មេងស្រីម្នាក់ ដេកស្លាប់នៅមាត់ស្ទឹង បន្ទាប់ពីទៅឃ្វាលគោ ហើយបាត់១យប់ រកមិនឃើញ

 
 

បាត់ដំបង៖ ក្មេងៗ៤នាក់ ទៅឃ្វាលគោ នៅតាមមាត់ស្ទឹង រាល់ថ្ងៃ ពេលល្ងាចតែង ត្រឡប់មកផ្ទះវិញ ទាំងអស់គ្នា ស្រាប់តែបាត់ជនរង គ្រោះម្នាក់ឪពុកម្តាយ និងអ្នកភូមិតាមស្វែក រកទាំងល្ងាចថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៥ នៅក្បែរមាត់ស្ទឹងក្រញូង ស្ថិតក្នុងភូមិកណ្តាល ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង រកមិនឃើញ។ លុះស្អែកព្រឹកឡើងថ្ងៃទី១១ខែកញ្ញា ទើបប្រទះឃើញសពក្មេងស្រី ម្នាក់ដេកស្លាប់នៅមាត់ស្ទឹង បន្ទាប់ពីបាត់ខ្លួន១យប់រួចមក។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅក្បែមាត់ស្ទឹងក្រញូង ស្ថិតក្នុងភូមិកណ្តាល ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានក្មេងស្រីម្នាក់ក្នុង ចំណោម៤នាក់ ដែលបានទៅឃ្វាលគោជាមួយគ្នា ហើយបានរអិលជើង ធ្លាក់ស្ទឹងបាក់កស្លាប់ ខណៈពេលជនរងគ្រោះ ចុះបេះផ្កាម្នាក់ឯង ពេលត្រឡប់មកផ្ទះវិញ។ ពេលទៅផ្ទះវិញឪពុកម្តាយ មិនឃើញកូនក៏មាន ការផ្អើលឆោឡោស្វែងរក កូនមិនឃើញ ក៏នាំគ្នាដើររកមិនឃើញ។

លុះព្រឹកឡើងបន្តដើររកទៀត ស្រាប់តែប្រទះឃើញសព ជនរងគ្រោះដេកស្លាប់ សង្ស័យរអិលធ្លាក់ស្ទឹង បាក់កស្លាប់ ក៏នាំយកមកផ្ទះដើម្បីធ្វើ បុណ្យតាមប្រពៃណី។ លោក ប៊ុន ចាន់ឌឿន អាយុ៥៤ឆ្នាំ ជាឪពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឹម នីសា ភេទស្រីvអាយុ៧ឆ្នាំ ។

បន្ទាប់ពីបានត្រួតពិនិត្យvលើសាកសពហើយ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយ សារធ្លាក់ស្ទឹងបាក់កស្លាប់ ដោយខ្លួនពិតប្រាកដមែន។vបច្ចុប្បន្នសមត្ថកិច្ចvបានប្រគល់សពvជនរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម