គ្រូពេទ្យកែសម្ភស្ស ប្រាប់ឲ្យកូនសិស្សស្រី អនុវត្ដន៍លើគ្នា ទៅវិញទៅមក លទ្ធផលគួរឲ្យសង្វេគ

 
 

ចិន៖ សម្រាប់សិស្ស ដែលចង់សិក្សា នៅក្នុងស្ថាប័នហ្វឹកហ្វឺនផ្នែកកែសម្ភស្ស (Beijing Jinghan Medical Cosmetology Training Centre) ក្នុងទីក្រុងប៉េកាំង មួយកន្លែង ត្រូវបាន ចំណាយប្រាក់ ជាង ១,២០០ ដុល្លារអាមេរិក ក្នុងមួយនាក់ ដើម្បីសិក្សាវគ្គនេះ រយៈពេល ៤ថ្ងៃ ដែលខាងស្ថាប័ននេះ សន្យាថា ពួកគេនឹងអាច រកចំណូលមកវិញ រហូតដល់ជាង ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែ តែលទ្ធផលចុងក្រោយ បែរជាមិន នឹកស្មានដល់។

តាមការសើុបអង្កេត អស់រយៈពេល ២ខែមកនេះ របស់សារព័ត៌មាន ស៊ីងជីង បានទំលាយពី រឿងអាថ៌កំបាំង ដ៏មិននឹកស្មានដល់ ជាច្រើន ពីគ្លីនិក ខាងលើនេះ។ នៅក្នុងនោះសិស្សម្នាក់ បាននិយាយថា ប្រាប់ អ្នកកាសែតថា នាងបាន ប្រញាប់ប្រញាល រត់រក ការជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីឆ្លងមេរោគ ក្រោយពីគ្រូបង្រៀន ប្រើម្ជុលចាក់ ច្រមុះនាងជាមួយនឹង អាស៊ីត hyaluronic ដែលជាអាស៊ីតគេដាក់ បញ្ចូលក្នុងផលិតផល ការពារ មិនឲ្យឆាប់ចាស់ ឬ ចាក់បបូរមាត់ ឬការ វះកាត់ភ្នែកនោះ។ មួយវិញទៀត ក្នុងពេលដែលកំពុងតែរៀននោះ ក៏មានសិស្សជាច្រើន នាំគ្នារអ៊ូ និងតវ៉ា ពីការអនុវត្ដរបស់ គ្រូបង្រៀននេះផងដែរ​ ហើយអ្វីដែលមិនគួរឲ្យ ជឿទៀតនោះ គឺ សិស្សនីមួយៗ បែរជា អនុវត្ដន៍ទៅលើ គ្នាទៅវិញទៅមក ខណៈដែលម្នាក់ៗ គ្មានបទពិសោធន៍អ្វីទាល់តែសោះ ហើ់យសិស្សដែលចុះឈ្មោះភាគច្រើន គឺមានអាយុ ខ្ទង់២០ឆ្នាំ និងថ្នាក់ នីមួយៗមាន សិស្សចំនួន ២០នាក់ ដែលគិតជាប្រាក់ជាង ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយថ្នាក់ និងមានរយៈពេល៤ថ្ងៃ ដែលខាងគ្លីនិកនេះ អាចរកបាន។

គួរបញ្ជាក់ថា គ្លីនិកខាងលើ ដែលមិនមានអជ្ញាប័ណ្ណត្រឹមត្រូវនេះ បានប្ដូរ អាស័យដ្ឋាន តាំងពីខែមករា ក្រោយពីមិនបានបង់ថ្លៃជួលផ្ទះ ដែលនាពេលនេះខាង អជ្ញាធរប៉េកាំងកំពុងតែធ្វើការ សើុបអង្កេត។ ក្នុងសម័យបច្ចុប្បន្ននេះ វិស័យកែសម្ភស្សកំពុងតែ រីករាយដាលយ៉ាងខ្លាំង ដែលគ្លីនិកមួយចំនួន បានធ្វើការអះអាងថា មានបទពិសោធន៍ និងកេរ្ដិ៍ឈ្មោះ ដែលទោះបីជាពួកគេ មិនមានសញ្ញាប័ត្រត្រឹមត្រូវ ក៏ដោយ។

នេះជារឿងដ៏ប្រុងប្រយ័ត្ន និងសំខាន់បំផុត ប្រសិនជា បងប្អូន ប្រជាពលរដ្ឋខ្មែរ ជាពិសេសនារីៗ គួរគប្បីស្វែងរក គ្លីនិកណា ដែលមានអជ្ញាប័ណ្ណ និងមានសញ្ញាប័ត្រ ត្រឹមត្រូវ ក្នុងករណី ចង់កែសម្ភស្ស ឲ្យបានស្រស់ស្អាតមួយ កម្រិតទៀតនោះ៕




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម