សមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួន ក្រុមជក់គ្រឿងញៀន មួយសប្បុក នៅភូមិបាយ៉ាប ឃាត់ខ្លួន៩នាក់

 
 

ភ្នំពេញ: អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានថ្លែងអោយដឹងថា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនក្មេងស្ទាវ ប្រុសស្រីចំនួន ០៩នាក់ ដែលសង្ស័យ ថាបានប្រើប្រាស់គ្រឿងញៀន ខណៈពេលកម្លាំងសមត្ថកិច្ច ចុះរដ្ឋបាលត្រួតពិនិត្យ លើទីតាំងផ្ទះ ស្ថិតក្នុងដីឡូតិ៌មួយកន្លែង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ម៉ក់ ហុង បានបន្តថា បន្ទាប់ពីធ្វើការសាកសួរ និងពិនិត្យទឹកនោម បានរកឃើញសារធាតុញៀន ទៅលើជនសង្ស័យចំនួន០៦នាក់ ក្នុងនោះមានស្រីចំនួន ០១នាក់  ។

យ៉ាងណាក៏ដោយ ក្រុមក្មេងស្ទាវទាំង៦នាក់ ដែលត្រូវត្រៀមបញ្ជូន ទៅតុលាការ ពួកគេបង្ហាញពី ភាពសប្បាយទៅវិញ នៅពេលសមត្ថកិច្ចចាប់ខ្លួន ពីព្រោះពេលសមត្ថកិច្ច ថតបែរជាពួកគេ ញញឹមនិងលើកដៃធ្វើ Style បង្ហាញមកកាមេរ៉ា របស់សមត្ថកិច្ចយ៉ាងរំភើយ។

បច្ចុប្បន្នជនសង្ស័យកំពុងនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម