ឈប់មិនដកសោ ត្រូវចោរប្លន់យកម៉ូតូឌ្រីម ១គ្រឿងទៅបាត់
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿងត្រូវបានជនសង្ស័យ ២នាក់ប្រើ កាំភ្លើងខ្យល់ប្លន់យកទៅ បាត់ដោយសារតែ ការធ្វេសប្រហែស របស់ជនរងគ្រោះ ដែលហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៣ កញ្ញា ២០១៥ នៅចំណុច ផ្លូវលេខ១៩៣ កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ណាត ណេត អាយុ២២ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រីឯម៉ូតូដែលត្រូវ ចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ឡើងតែម២០១៣ ពាក់ស្លាកលេខ 1BQ-9078 ។
ជនរងគ្រោះបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានឈប់ម៉ូតូ មួយភ្លែតនៅទីនោះ ដោយមិនបានដកសោចេញ ពីម៉ូតូទេ ស្រាប់តែក្រលេខ មើលវិញក៏ឃើញ ជនសង្ស័យ២នាក់បញ្ឆេះ ម៉ូតូរបស់ខ្លួន ពេលនេះជនរងគ្រោះក៏បាន ទាញបំពង់ទីបជ័រនៅក្បែរ នោះវាយទៅលើ ជនរងគ្រោះដែល អង្គុយក្រោយ៤-៥បំពង់ទីបជ័រ ស្រាប់តែពេលនោះជនសង្ស័យ ម្នាក់បានដក កាំភ្លើងខ្លីប្រើខ្យល់ បាញ់ភ្ជុចដី១គ្រាប់ ហើយជិះម៉ូតូគេច ខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ១ ដើម្បីឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍ផងដែរ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!