នគរបាល​ខេត្ត​ព្រះសីហនុ បិទ​សេចក្តី​ជូនដំណឹង​ ស្តីពី​អាកាសធាតុ​ តាមផែ​ដើមទី​និ​ងកោះ​ ហាម​នេសាទ​និង​ទេសចរណ៏​

 
 

ព្រះសីហនុ : ក្រោយពីក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ពីបញ្ហាអាកាសធាតុ នៅតំបន់សមុទ្រ ដែលហាមការ នេសាទ និងទេសចរណ៏កំសាន្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នោះ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៏ទឹក សហការជាមួយនគរបាល ការិយាល័យ ទេសចរណ៏ បានបិទសេចក្តី ជូនដំណឹងនេះ នៅតាមផែដើមទី និងតាមកោះ បន្ថែមទៀត ។

ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៏ ជួន ណារិន្ទ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកបានចាត់អោយនគរបាលរបស់ខ្លួន យកសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ទៅបិទប្រកាស និងធ្វើការណែនាំ ផ្សព្វផ្សាយបន្ត ដល់ភ្ញៀវទេសចរណ៏ ទាំងជាតិ និងអន្តរជាតិ ប្រជានេសាទ ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ក្រុមអាជីវករ ទាំងឡាយ ត្រូវមានការ ប្រុងប្រយ័ត្ន ខ្ពស់ អំពីបញ្ហាអាកាសធាតុនាពេលខាងមុខ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយប្រកាសឲ្យបងប្អូន ប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរទេសចរតាមសមុទ្រ សូមផ្អាកសកម្មភាពចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។
ដោយមូលហេតុយោងតាមការព្យាករ សម្ពាធទាបសកម្មនេះ នឹងវិវត្តទៅជាវិសម្ពាធ (Tropical Depression) នៅថ្ងៃទី១២ ខែកញ្ញា ហើយនៅថ្ងៃទី១៣ ខែកញ្ញា វានឹងបន្តវិវត្តទៅជាព្យុះ រួចធ្វើដំណើរឆ្ពោះទៅតំបន់ឆ្នេរភាគកណ្តាល នៃប្រទេសវៀតណាម ។

ឥទ្ធិពលនៃព្យុះនេះនឹងបង្កឲ្យផ្ទៃមេឃនៅកម្ពុជា មានពពកច្រើនដេរដាស មានភ្លៀងបន្តធ្លាក់ច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នឹងអាចបណ្តាលឲ្យរាជធានី-ខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និងសៀមរាប ប្រឈមនឹងជំនន់ទឹកភ្លៀង៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម