ចោរគាស់ផ្ទះម្នាក់ឡើងសម្ងំលើផ្ទះគេបំរុង ធ្វើសកម្មភាពត្រូវម្ចាស់ ផ្ទះទាន់ចាប់វាយ ស្ទើរក្ស័យ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរគាស់ផ្ទះម្នាក់ត្រូវបាន ប្រជាពលរដ្ឋឡោមព័ទ្ធ វាយម្នាក់១ដៃ ១ជើងស្ទើរក្ស័យ ខណៈពេលជន សង្ស័យឡើង ទៅសម្ងំនៅលើផ្ទះ ជាន់ទី១បំរុងធ្វើ សកម្មភាពលួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ កញ្ញា ២០១៥ ត្រង់ចំណុចផ្ទះ ល្វែងលេខ៥M ជាន់ទី១ តាមបណ្ដោយផ្លូវលំ ក្រោយសណ្ឋាគារ ហាយលែង ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះរងរបួស ធ្ងន់ធ្ងរពេក ។ ចំណែកម្ចាស់ផ្ទះខាងលើសុំ មិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុគាត់ ទើបតែចេញពីកន្លែង ធ្វើការនៅខារ៉ាអូខេញ៉ូវស្តាត្រលប់មក ដេកផ្ទះវិញ ដូចរាល់ដង ស្រាប់តែពេលគាត់ឡើងទៅ ដល់លើផ្ទះជាន់ទី១ នោះក៏ឃើញជនសង្ស័យខាង លើកំពុងអង្គុយសម្ងំ នៅមុខផ្ទះរបស់គាត់ បំរុងធ្វើសកម្មភាពគាស់ ផ្ទះរបស់គាត់ ឃើញដូចនោះ គាត់ក៏ស្រែកឆោឡោ ថាចោរៗ រួចជនសង្ស័យខាងលើក៏ បានព្យាយាមរត់គេច ចុះមកដល់ក្រោមដី ត្រូវប្រជាពលរដ្ឋដែលនៅម្ដុំនោះ ដេញចាប់បាន ស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង បែកមុខបែកមាត់ សន្លប់ស្តូកស្តឹងសល់តែដង្ហើមចង្រិត កុំតែបានប៉ូលីស ប៉ុស្តិ៍ទឹកថ្លាចុះទៅ អន្តរាគមន៍ទាន់ពេល កុំអីជនសង្ស័យ ខាងលើប្រហែល ជាត្រូវប្រជាពលរដ្ឋវាយក្ស័យ ជីវិតបាត់ ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរ៉ឺម៉ក់ម៉ូតូមកដឹកយកជនសង្ស័យខាងលើ យកទៅធ្វើការ សាកសួរនៅប៉ុស្តិ៍ទឹកថ្លា ហើយជនរងគ្រោះ ដែលជាម្ចាស់ផ្ទះខាង លើក៏បានទៅដាក់ពាក្យ បណ្ដឹងដើម្បីឱ្យ សមត្ថកិច្ចចាត់ការតាមតាមផ្លូវច្បាប់ ផងដែរ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!