ម៉េង កែវពេជ្ជតា រំឭកពីអតីតកាល លើកដៃអង្វរលោក ហ្វៃ សំអាង រឿងស្លៀកសិចស៊ី ឡើងឆាកតន្រ្តី
ភ្នំពេញ៖ កំពូលតារាចម្រៀង ល្បីល្បាញជាច្រើនឆ្នាំ អ្នកនាង ម៉េង កែវពេជ្ជតា បានក្លាយជា តារាចម្រៀងមួយដួង មានប្រតិកម្មខ្លាំងៗ ក្រោយពីចាប់ផ្ដើម លេងជាមួយបណ្ដាញសង្គម Facebook ដោយនាងហាក់មិនព្រម ឲ្យអ្នកណា បញ្ចេញមតិរិះគន់ ឬវាយប្រហារនាង ដោយគ្មានហេតុផលអ្វីឡើយ។ ម៉េង កែវពេជ្ជតា នឹងតបតយ៉ាង ចាស់ដៃ នៅពេលមានអ្នកណា និយាយមិនសមរម្យដាក់ ឬរិះគន់ខុសទំនង ។
មួយរយៈចុងក្រោយនេះ មហាជនសង្កេតឃើញថា កំពូលតារាចម្រៀងសំនៀងរៃកណ្ដឹង ម៉េង កែវពេជ្ជតា បានព្យាយាម លេចមុខលេចមាត់ឡើងវិញ តាមរយៈស្ថានីយទូរទស្សន៍នានា ដូចជា ស៊ីធីអិន មាយធីវី និង អប្សរា បន្ទាប់ពី បានផ្អាក សិល្បៈមួយខ្យល់ធំ ហើយបានព្យាយាមដើរឲ្យទាន់សម័យកាល ដើម្បីស្ដារប្រជាប្រិយភាព និងបំបែកភាពស្ងប់ស្ងាត់ ។
ថ្វីដ្បិត អ្នកនាង ម៉េង កែវពេជ្ជតា មានវ័យជ្រេបន្តិច មានសម្រស់មិនស្រស់ ដូចកាលនៅក្មេងក្ដី ប៉ុន្តែសំឡេងរបស់នាង មិនបានស្រកស្រុត ទៅតាមវ័យឡើយ ពោលនៅតែមានសំឡេងល្អ ពិបាកនឹងរកតារាចម្រៀងស្រករក្រោយ មកប្រដូចណាស់ ។
ថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រាប់អ្នកសិល្បៈស្រករក្រោយម្នាក់ ពីរឿងអ្នកដឹកនាំសម្ដែង និងគ្រប់គ្រងកម្មវិធី តន្រ្តីដ៏ល្បីលោក ហ្វៃ សំអាងថា កាលពីនាងមានអាយុជិតម្ភៃឆ្នាំ ត្រូវបានលោក ហ្វៃ សំអាង អញ្ជើញនាង ទៅចូលរួម ច្រៀងក្នុងកម្មវិធីរបស់ ហើយលោក ហ្វៃ សំអាង ស្នើសុំឲ្យអ្នកនាង ស្លៀកពាក់សិចស៊ី ។ ប៉ុន្តែអ្នកនាង បានលើកដៃ សំពះរួចនិយាយថា «បើឲ្យច្រៀងនាងអាច ច្រៀងបទអ្វីៗក៏បានដែរ ។ តែម្យ៉ាង គឺសុំកុំឲ្យស្លៀកពាក់សិចស៊ី ព្រោះអ្នក នាង មិននិយមស្លៀកពាក់ លេចលើលេចក្រោមឡើយ ។ នាងល្បីដោយសារសំឡេង មិនមែនល្បីដោយសារ ភាពសិចស៊ីទេ..»។
ទោះបីជារឿងរ៉ាវទាំងនោះ បានកន្លងផុតទៅ អស់រយៈពេលជាច្រើនឆ្នាំក្ដី ក៏នាងនៅតែទទួលការអញ្ជើញ ពីលោក ហ្វៃ សំអាង ចូលច្រៀងក្នុងឆាកតន្រ្តីដដែល ព្រោះនាងមិនមានបញ្ហា ល្អក់កករ ជាមួយអ្នកដឹកនាំ កម្មវិធីដ៏ល្បីល្បាញ ម្នាក់នេះទេ ព្រោះលោក ហ្វែ សំអាង ក៏បានយល់ស្របពីហេតុផល ដែលនាងបានបញ្ជាក់ប្រាប់វិញដែរ។
អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីដ្បិតតែ បានវិលប្រឡូកចូលក្នុងសិល្បៈ និងញញឹម មុខកាមេរ៉ាវិញក្ដីប៉ុន្តែនាងមិនស្វាគមន៍ ចំពោះបទសំភាសន៍ជាមួយ អ្នកសារព័ត៌មានឡើយ ដោយនាងតបវិញថា អ្នកនាង គ្មានព័ត៌មានអ្វីទេ រួចហើយក៏ចុច បិទទូរស័ព្ទតែម្ដង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!