អ.ហ ស្រុកកំពង់ត្រឡាច ចាប់ជនសង្ស័យ ចាយដុល្លារក្លែងក្លាយ
កំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ធ្វើការចាប់ឃាត់ខ្លួន ខណៈចាយ លុយដុល្លាក្លែងក្លាយ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ។
លោក ស្រី ស៊ីថា មេបញ្ជារងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំង កងរាជអាវុធហត្ថចាប់ខ្លួន ក្រោយមានម្ចាស់រថយន្តតាក់ស៊ី បានធ្វើការប្តឹងភ្លាមៗ ខណៈបុរសរូបនោះ ទូទាត់ថ្លៃ រថយន្តតាក់ស៊ី ដោយចាយដុល្លារក្លែងក្លាយ នៅខាងមុខផ្សារសាលាលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកបានបន្តថា បុរសជាជនសង្ស័យមានឈ្មោះ កាំង ហៀង អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានឃាត់ខ្លួន ឆែករកឃើញលុយដុល្លារក្លែងក្លាយ ចំនួន១៥០ដុល្លារ និងខ្សែ-ក កាឡៃ១ខ្សែ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!