ម្តាយម្នាក់ចិត្តដាច់ បោះទម្លាក់កូនស្រី អាយុ២ឆ្នាំ ចូលទន្លេ ដោយមិនញញើតដៃ

 
 

ចិន៖ វាជារឿងដ៏មិនគួរឲ្យជឿមួយ ដែលនារីជាម្តាយ គ្មានចិត្តសណ្តោសមេត្តាម្នាក់ ដាច់ចិត្តបោះកូនទម្លាក់ពីលើស្ពាន ចូលទឹកទន្លេ បណ្តាលឲ្យលង់ស្លាប់ ដោយមិនញញើតដៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់ មានត្រកូល Zou អាយុ ២០ឆ្នាំ រស់នៅខេត្ត Fujian ប្រទេសចិន ត្រូវបានគេប្រទះឃើញ ថានាងបានចាប់បោះទម្លាក់ កូនស្រីអាយុ ២ឆ្នាំរបស់ខ្លួន ពីលើស្ពាន ចូលក្នុងទឹកទន្លេមួយកន្លែង ដោយមិនមានភាពរុញរាបន្តិចឡើយ។

បើតាមការដកស្រង់សម្តី របស់មន្ត្រីប៉ូលីសម្នាក់ បានឲ្យដឹងថា ក្រោយពីទទួលបាន សេចក្តីរាយការណ៍រួចមក កម្លាំងប៉ូលីស បាននាំគ្នាចុះទៅកាន់ចំណុចកើតហេតុ ឃើញនារីម្នាក់ និងក្មេងស្រី២នាក់ អាយុ៥ឆ្នាំ និងម្នាក់ទៀតអាយុ២ឆ្នាំ ត្រូវជាកូន។ ពេលនោះ ពួកគេទាំងបីនាក់ ម្តាយកូន អង្គុយនៅលើបង្កាន់ដៃស្ពាន ហើយមិនយូរប៉ុន្មាន នារីជាម្តាយ ក៏ចាប់បោះកូនស្រីអាយុ២ឆ្នាំ ទម្លាក់ពីលើស្ពាន ចូលទៅក្នុងទឹកទន្លេតែម្តង។


នារីជាម្តាយក្រោយពេល ត្រូវប៉ូលីសចាប់ខ្លួន

ភ្លាមៗនោះដែរ ក្រុមប៉ូលីសបានចុះទៅជួយ រាវរកក្មេងស្រីរងគ្រោះផងដែរ ប៉ុន្តែរកមិនឃើញ។ ក្រោយមក ក្រុមសង្រ្គោះ ត្រូវបានបញ្ជូនទៅកាន់ទីនោះ ដើម្បីជួយរាវរកបន្ថែមទៀត ទើប ២០នាទីក្រោយមក ក៏បានរកឃើញ ក្មេងស្រីរូបនោះ តែជាអកុសល នាងបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។

ពេលនេះនារីជាម្តាយ ដែលបានបោះទម្លាក់កូនខ្លួនឯង ត្រូវបានប៉ូលីសចាប់ខ្លួន រួចរាល់ហើយ។ បើតាមចម្លើយសារភាព របស់នាងបានឲ្យដឹងថា មូលហេតុដែលនាំឲ្យនាង ចាប់បោះកូនស្រីខ្លួនឯង ចូលក្នុងទន្លេ បណ្តាលឲ្យលង់ស្លាប់បែបនេះ ក៏ព្រោះតែជម្លោះក្នុងគ្រួសារ៕



ស្ពាននិងទឹកទន្លេ ជាទីតាំងកើតហេតុ

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម