ស៊ុ សុម៉ាលី វិលរកឆ្នាំងចាស់ តែមិនទទួលថតឈុតកៀកកើយ ឱបរឹត
ភ្នំពេញ៖ ក្រោយពីរៀបការ សាងគ្រួសារ មានស្វាមីរយៈពេលជាង១ឆ្នាំ និងបានផ្តាច់ខ្លួន ពីពិភពសិល្បៈ រួចមក អ្នកនាង ស៊ុ សុម៉ាលី បានប្រកាសវិលមកផ្តើមការងារសិល្បៈវិញ ខណៈការងារដំបូង ដែលធ្វើឲ្យស្រីស្អាតរូបនេះ វិលមកប្រឡូកការងារចាស់នោះ គឺតាមរយៈការសម្តែងរឿង «អ្នកនាងម្ចាស់ឡឺកឺ»របស់ផលិតកម្ម មហាហង្ស ដែលទើបតែក្រុងពាលី ថត កាលពីពេលថ្មីៗនេះ ។
ជួបសម្ភាសន៍ជាមួយ LookinTODAY នៅក្នុងកម្មវិធី ក្រុងពាលីរឿងថ្មី របស់មហាហង្ស តារាស្រីដែលមានចរិក រួសរាយរាក់ទាក់ អ្នកនាង ស៊ុ សុម៉ាលី បានប្រាប់ឲ្យដឹងថា ពេលនេះ នាងបានវិលមកផ្តើម ការងារសិល្បៈ សម្តែង វិញហើយ ដោយមានការផ្តល់ឱកាស ពីខាងផលិតកម្ម មហាហង្ស សម្ដែងក្នុងរឿងថ្មី ។ នាងរំពឹងថា ទស្សនិកជន នៅតែបន្តការគាំទ្រ ស្រលាញ់ចូលចិត្ត ដូចពេលមុន បើទោះជាពេលនេះ នាងមានស្វាមីហើយក៏ដោយ ។
តារាស្រីរូបស្អាត មានស្វាមី ជាអ្នកលក់មីឆារូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំសប្បាយចិត្ត ណាស់ ដែលខ្ញុំបានចូលរួមថតរឿងថ្មី “អ្នកនាងម្ចាស់ឡឺកឺ” បើទោះជាខ្ញុំគ្រង តំណែងត្រឹមតែតួរងក្តី តែខ្ញុំសប្បាយចិត្ត ព្រោះថា ខ្ញុំបានវិលមក ចាប់អាជីព ដែលខ្ញុំស្រលាញ់វិញ ទោះជាការចាប់ផ្តើមបន្តទៀត ក្នុងតំណែងត្រឹមតួរង ក៏ដោយ តែអ្វីដែលសំខាន់ គឺការគាំទ្រ របស់ទស្សនិកជន។ សម្រាប់អ្នកសិល្បៈ ខ្ញុំគិតថា នៅពេលដែលរៀបការរួចហើយមិន សូវមានកំលាំងចិត្ត ប្រឡូកសិល្បៈទេ ព្រោះគិតថា ការមានគ្រួសារ ហើយអាចធ្វើឲ្យប្រជាប្រិយធ្លាក់ចុះ តែខ្ញុំរំពឹងថា រឿងនេះមិនដិតជាប់ ក្នុងបេះដូង ទស្សនិកជនទេ ហើយនឹងនៅតែបន្តជួយ គាំទ្រខ្ញុំបន្តទៀត មិនខាន..» ។
អតីតតារាសម្តែង ដែលល្បីឈ្មោះ តាមរយៈរឿង «ទឹកចិត្តបងស្រី» រូបនេះ បានប្រាប់ឲ្យដឹងថា ការវិលមកផ្តើមសិល្បៈជាថ្មីនេះ ស្វាមីនាងមិនបានរារាំងឡើយ ព្រោះស្វាមីនាងយល់ពីអារម្មណ៍សិល្បៈ និងបើកទូលាយតាមការពេញចិត្ត របស់នាង ប៉ុន្តែទន្ទឹមនឹងនោះ នាងក៏ប្រហែលជាមិនទទួលថតឈុតសម្តែងស្និទ្ធស្នាលកៀកកើយ ជាមួយបុរសៗនោះទេ ព្រោះខ្លាចប៉ះពាល់អារម្មណ៍ស្វាមី ។ ស៊ុ សុម៉ាលី ក៏បានបង្ហើបឲ្យដឹងថា នាងនិងស្វាមី ក៏មានគម្រោងយកកូន នៅក្នុងពេលឆាប់ៗនេះ ក្រោយពីការងារសិល្បៈ ទទួលបានជោគជ័យ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!