យក M16 ជន្ល​មិត្តភក្តិ​លេង រាល​កៃរង​របួសធ្ងន់​ នៅ​មុខ​វត្ត​លង្កា

 
 

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន ​រង​របួសធ្ងន់​ដោយសារ​មិត្តភក្តិ ​យក​កាំភ្លើង M16 ជន្លលេង​ក៏​រាលកៃ​ចំ​ត្រគាក​ស្តាំ​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាមៗ​ ដែល​ហេតុការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់ នៅ​ចំណុច​ជិត​វិមាន​ឯករាជ្យ មុខ​វត្ត​លង្កា ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ខណ្ឌ ដូនពេញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​ការ ​ផ្ទុះអាវុធ​នេះ​ឈ្មោះ ពេជ្រ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បាន​ដឹក​យក​សង្គ្រោះ​ភ្លាម​ៗ​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ចំណែក​បុរស​ដែល​បង្ក ​ការ​ផ្ទុះអាវុធ​នេះ​ឈ្មោះ ជី ម៉ូ​ដែល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ប្រាប់​សមត្ថកិច្ច​ថា​មុខរបរ​លក់ដូរ​) រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ត្រេ​អ៊ី គ្មាន​ស្លាក​លេខ ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ផ្ទុះអាវុធ​ហើយ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម