ជម្លោះ ដណ្តើមដី និងផ្ទះបែកផ្សែង រហូតដល់តុលាការ រវាងម្តាយនិងកូន
ខេត្តកំពង់ចាម ៖ លោកយាយវ័យ៨៦ឆ្នាំ ពិការជើងដើរមិនរួចឈ្មោះ ឡុង ណន នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានកូនប្រុសអៀវ ចូលសវនាការនា រសៀលថ្ងៃទី១៤ កញ្ញា ២០១៥ ដោយសារតែមានជម្លោះដណ្តើមដី និងផ្ទះ ជាមួយកូនស្រីបង្កើតរបស់ខ្លួន ហើយល្បីថាកូនស្រីបានជេរ នូវពាក្យចំអាស់ចំអូង ព្រមទាំងបណ្តេញម្តាយ ចេញពីផ្ទះថែមទៀតផង ។
លោក យ៉េត សារ៉ាន់ អាយុ៥២ឆ្នាំ ត្រូវជាកូនប្រុសបង្កើត របស់លោកយាយបាន ប្រាប់ឲ្យដឹងថា រូបគាត់មកកាន់សាលាដំបូងខេត្តកំពង់ចាម នារសៀលថ្ងៃខាងលើ ដើម្បីចូលរួមសវនាការទាមទារ របស់ទ្រព្យមានដី និងផ្ទះឈើ១ខ្នង ពីបងស្រីរបស់គាត់ឈ្មោះ យ៉េត ថេន អាយុ៥៣ឆ្នាំ មកឲ្យម្តាយវិញ ព្រោះក្រោយពីឪពុកបាន ស្លាប់រយៈពេល១ឆ្នាំក្រោយមក បងស្រីរូបនេះបានបណ្តេញ ម្តាយចេញពីផ្ទះដើម្បីយកទ្រព្យ តែម្នាក់ឯង ។
លោក យ៉េត សារ៉ាន់ ប្រាប់បន្តថា មានពេលមួយបងស្រីបានជេរម្តាយ នូវពាក្យចំអាស់ចំអូងពិបាក ស្តាប់ណាស់ ការដែលបងប្អូនជា ច្រើននាក់មកនេះ គឺដើម្បីទាមទារដី និងផ្ទះប្រគល់ជូនទៅឲ្យម្តាយវិញ ដែលពិការជើងដើរមករួចរយៈពេល៥ខែមកហើយ ។ ប្រសិនណាបើការកាត់ក្តី ម្តាយត្រូវចាញ់កូននោះ រូបលោកមិនសុខចិត្តទេ និងបន្តនាំម្តាយទៅប្តឹងដល់សាលាឧទរណ៍ បន្តទៀត ។
អ្នកស្រី យ៉េត ណេង អាយុ៦៤ឆ្នាំ ត្រូវជាកូនទី១របស់ លោកយាយប្រាប់ឲ្យដឹងថា បងប្អូនរបស់គាត់ មានចំនួន៣នាក់ បានផ្តិតមេដៃយល់ព្រម ប្រគល់ដីទំហំ២០ម៉ែត្រ គុណ៤០ម៉ែត្រ និងផ្ទះឲ្យប្អូនឈ្មោះ ថេន ទទួលរាប់រងចិញ្ចឹមម្តាយចាស់ជរារហូតទាល់តែស្លាប់ ដោយមានលោកមេភូមិដឹងឮ ។ ក្នុងនោះចំណែកដី១០ម៉ែត្រ ក៏មានចំណែកប្អូនស្រីម្នាក់ទៀតដែរ តែក្រោយមកមានរឿងបែរជាប្អូនឈ្មោះ ថេន ទាមទារយកទាំងអស់ ព្រមទាំងបណ្តេញម្តាយចេញពីផ្ទះថែមទៀត និងបានជេរនូវពាក្យអសុរោះ ។ ដោយសារតែមានសភាពបែបនេះ ទើបពួកគាត់ជាកូនៗនាំគ្នាប្តឹងមកសាលាដំបូងខេត្តកំពង់ចាម តាំងពីមិនទាន់កាត់បំបែកខេត្តម្លេះ ។
លោកយាយ ឡុង ណន អាយុ៨៦ឆ្នាំ មានប្រសាសន៍ឲ្យដឹងថា គាត់សូមទាមទារយករបស់ទ្រព្យ មកវិញខ្លះគ្រាន់ចិញ្ចឹមជីវិតរហូតដល់ដង្ហើមចុងក្រោយ ដោយដីនេះបានប្រគល់ ឲ្យកូនស្រីឈ្មោះ ថេន រួចហើយនាពេលកន្លងមក ទោះជាយ៉ាងណាក្តី គាត់គួរតែបានខ្លះមកវិញ ។
ជុំវិញការចោទប្រកាន់នេះអ្នកស្រី យ៉េត ថេន អាយុ៥៣ឆ្នាំ គាត់បានឆ្លើយបដិសេធថា មិនបានជេរម្តាយនោះទេ ដោយរាល់ថ្ងៃនេះគឺម្តាយឈ្មោះ ណន រស់នៅលើផ្ទះឈើជាមួយនឹងគាត់ ដោយបានថែតាំងពី ដើមរហូតមកដល់សព្វថ្ងៃ ។ ហើយគាត់ក៏មិនបានបណ្តេញម្តាយ ដែលកំពុងតែមានជំងឺចេញពីផ្ទះដែរ គឺសុខចិត្តមើលថែចិញ្ចឹមគាត់រហូតទាល់តែស្លាប់ មិនពិតដូចបងៗចោទប្រកាន់ មកលើរូបគាត់ឡើយ ។
ប្រភពពីមន្ត្រីតុលាការ មួយរូបបានឱ្យដឹងថា សវនាការចំពោះរឿងក្តីរវាងម្តាយនិង កូននេះប្រកាសលើកទៅថ្ងៃទី២៩ ខែកញ្ញា ២០១៥ ខាងមុខនេះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!